Middle School Summer School
កម្មវិធីសិក្សាវិស្សមកាលសម្រាប់កម្រិតអនុវិទ្យាល័យ
This year CIA FIRST will be offering an online Summer School for all levels which includes the following options for CIA FIRST students to learn, grow and be ready to graduate!
When? Online Learning - Batch 1: July 13 - 31 Online Learning - Batch 2: August 3 - 21 What time? 8.00 am to 2.00 pm Monday through Friday |
នៅក្នុងឆ្នាំសិក្សានេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងបើកបង្រៀនកម្មវិធីសិក្សាវិស្សមកាលគ្រប់កម្រិត ដើម្បីឱ្យសិស្សានុសិស្សអាចសិក្សាបន្ថែម ពង្រីកពុទ្ធិ និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការបញ្ចប់ ការសិក្សាដែលមានជម្រើសដូចខាងក្រោម ៖
កាលបរិច្ឆេទ ការសិក្សាពីចម្ងាយ វគ្គទី១: ថ្ងៃទី ១៣ ខែ កក្កដា ដល់ថ្ងៃទី ៣១ ខែ កក្កដា ការសិក្សាពីចម្ងាយវគ្គទី២: ថ្ងៃទី ០៣ ខែ សីហា ដល់ថ្ងៃទី ២១ ខែ សីហា ពេលវេលានៃការសិក្សា ម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ០២:០០ នាទីរសៀល ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ |
Option A: Summer Credit Makeup
Middle School Students have an opportunity to make up credits during the summer so that students can successfully complete their classes. Students can enroll in up to 6 classes that integrate the CIA FIRST Understanding by Design and Habits of Mind frameworks, allowing students to revise their subjects and revisit Units from Semester 1 & 2. Students will study the subject(s) that they have received a grade of “Not Yet” for in Semester 2 or who need to make up credits going into Grade 9. SUBJECTS
|
ជម្រើស ក: ថ្នាក់បង្រ្គប់ក្រេឌីត
សិស្សានុសិស្សនៅកម្រិតអនុវិទ្យាល័យទាំងអស់ មានឱកាសសិក្សាបង្គ្រប់ក្រេឌីត ក្នុងកម្មវិធីសិក្សាវិស្សមកាល ដើម្បីឱ្យពួកគេអាចបញ្ចប់កម្រិតថ្នាក់នីមួយៗរបស់ពួកគេបានដោយជោគជ័យ។ សិស្សានុសិស្សទាំងអស់អាចចុះឈ្មោះចូលរៀនបានរហូតដល់ ៦ ថ្នាក់ ដែលបានបញ្ចុលកម្មវិធីសិក្សាតាមបែប Understanding by Design និងទម្លាប់នៃការគិត ហើយដែលអនុញ្ញាតឱ្យសិស្សានុសិស្សទាំងអស់សិក្សាឡើងវិញ និង បំពេញកិច្ចការទាំងឡាយក្នុងមេរៀនសម្រាប់មុខវិជ្ជានីមួយៗដែលមានក្នុងឆមាសទី១ និងឆមាសទី២។ សិស្សានុសិស្សនឹងត្រូវរៀនមុខវិជ្ជាដែលពួកគេមិនទាន់ទទួលបានលទ្ធផលល្អនៅក្នុងឆមាសទី២ ឬសិស្សដែលត្រូវ សិក្សាបំពេញបង្គ្រប់ក្រេឌីតដើម្បីបន្តទៅថ្នាក់ទី៩។ មុខវិជ្ជា ១. ភាសាអង់គ្លេស ២. គណិតវិទ្យា ៣. ផែនដីវិទ្យា ៤. ជីវវិទ្យា ៥. រូបវិទ្យា ៦. សិក្សាសង្គម ៧. បច្ចេកវិទ្យាព័ត៌មានវិទ្យា |
Prices
In light of circumstances surrounding the pandemic, we understand that parents require help in alleviating some of the financial burden at this time. That is why CIA FIRST is offering a 20% discount on all subjects over Summer School! Take a look at the prices below
តម្លៃនៃការសិក្សា
នៅក្នុងពេលវេលានៃការរីករាលដាលនៃជំងឺឆ្លងជាសកលនេះ សាលាបានយល់យ៉ាងច្បាស់ថា មាតាបិតា និងអ្នក អាណាព្យាបាលទាំងអស់សុទ្ធតែត្រូវការជំនួយក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថក្នុងគ្រួសារ។ នេះជាមូលហេតុចម្បងដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សម្រេចផ្ដល់ជូននូវការបញ្ចុះតម្លៃទៅលើគ្រប់មុខវិជ្ជាទាំងអស់ក្នុងកម្មវិធីសិក្សាវិស្សមកាលនេះ។ ខាងក្រោមនេះគឺជាតារាងតម្លៃនៃការសិក្សា៖
How to register Call us today on Tel.: +855 (0)99 2000 11 and +855 (0) 69 4000 11 Or Email: info@ciaschool.edu.kh |
របៀបក្នុងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់សាលានៅថ្ងៃនេះតាមរយៈ លេខទូរសព្ទ៖ +855 (0)99 2000 11 និង +855 (0) 69 4000 11 ប្រអប់សារអេឡិចត្រូនិច៖ info@ciaschool.edu.kh |