គោរពជូនមាតាបិតាសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាទីរាប់អាន៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានកិត្តិយសគោរពជម្រាបជូនដំណឹងដល់លោក លោកស្រី ដែល ជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា សាលានឹងរៀបចំជំនួបពីចំងាយ (តាមកម្មវិធី Google meet) រវាង លោកគ្រូ អ្នកគ្រូ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សដែលកំពុងសិក្សាក្នុងកម្រិតមធ្យមសិក្សាទាំង អស់ (ចាប់ពីថ្នាក់ទី៦ ដល់ទី១២) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់។ ជំនួបនេះគឺជាឱកាស សម្រាប់លោក លោកស្រីក្នុងការពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូពាក់ព័ន្ធនឹងលទ្ធផលសិក្សារបស់បុត្រធីតាលោក លោកស្រី។ ដើម្បីបន្តចូលរួមអនុវត្តវិធានការសុវត្ថិភាពសុខភាព ដូចជាការរក្សាគម្លាតសុវត្ថិភាពសង្គម ក៏ដូចជា ដើម្បីកាត់បន្ថយពេលវេលារង់ចាំ មាតាបិតា និង អ្នកអាណាព្យាបាល ទាំងអស់ អាចជ្រើសរើសការណាត់ជួបនឹងលោកគ្រូ អ្នកគ្រូ ទុកជាមុន តាមរយៈ ៖
លោកគ្រូ អ្នកគ្រូនឹងជម្រាបជូនលោក លោកស្រី តាមរយៈសារអេឡិចត្រូនិករបស់បុត្រធីតារបស់លោក លោកស្រី អំពីលេខកូតជំនួបGoogle meet បន្ទាប់ពីលោក លោកស្រីបាន ធ្វើការណាត់ជួបរួចរាល់។ សូមអរគុណចំពោះការយោគយល់របស់លោក លោកស្រីក្នុងគ្រាលំបាកនេះ។ ក្នុងករណីលោក លោកស្រីត្រូការអ្នកជំនួយការបកប្រែក្នុងជំនួបនេះ សូមលោក លោកស្រីជម្រាបដល់លោកគ្រូ អ្នកគ្រូនៅពេលដែលលោក លោកស្រីធ្វើការណាត់ជួប។ សាលាទន្ទឹងរង់ចាំស្វាគមន៍វត្តមានអញ្ជើញចូលរួមរបស់លោក លោកស្រីដោយក្ដីរីករាយ។ ដោយក្ដីគោរពពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
Dear Valued Middle and High School Parents, Parent Teacher Student Conferences (PTSC) are around the corner! We would like to warmly invite all Middle and High School students and parents to join us virtually through Google Meet on December 12th, 2020 8am -12pm. This is a great opportunity to discuss your child/ren’s academic progress. In order to comply with the health regulations as set forth by MoEYS, all PTSC’s will be held online through Google Meet and by appointment ONLY. All conferences will be held through your child's school Google account. To book an appointment, please do one of the following:
We are looking forward to meeting you online soon! Yours sincerely, CIA FIRST
|
|