Phnom Penh, 5 May 2020
Dear Middle School Parents, If you would like to attend the Middle School Parent Teacher Conferences, we will be holding them online on Saturday, May 23rd from 08:00 to 12:00. In order to sign up, your child will be working as a liaison between you and the teachers. Your child has access to the sign up for each subject through Google Classrooms and is currently working with their teachers to ensure the signup process goes as smoothly as possible. If you need a translator, this can also be requested through the signup sheet. On the day of the conferences, your child will be able to help you with the video conferencing component of the meetings. Teachers will be using Meets which is the same video-conferencing application that is used for classes, so your child will know how to use Meets. We suggest if Meets is new to you that it would be a good idea to familiarise yourself with the application before the conference. Thank you for your kindest cooperation. Mark Beaumont Middle School Principal |
មាតាបិតា អ្នកអាណាព្យាបាលសិស្សកម្រិតអនុវិទ្យាល័យជាទីគោរពរាប់អាន!
ប្រសិនបើលោក លោកស្រីមានបំណងចូលរូមការជួបប្រជុំរវាងមាតាបិតា និងគ្រូបង្រៀន កម្រិតអនុវិទ្យាល័យ សូមលោក លោកស្រីជ្រាបថា កម្មវិធីនេះនឹងបើកធ្វើនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:០០ ដល់ ម៉ោង ១២:០០ព្រឹក។ ដើម្បីចុះឈ្មោះចូលរួមបាន បុត្រធីតាលោក លោកស្រីនឹងត្រូវមានតួនាទីជាអ្នកភ្ជាប់ ទំនាក់ទំនង រវាងមាតាបិតា និងលោកគ្រូអ្នកគ្រូ។ បុត្រធីតាលោក លោកស្រីមានមធ្យោបាយចូលទៅ កាន់គ្រប់មុខវិជ្ជា តាមរយៈថ្នាក់រៀនឌីជីថល ( Google Classroom) និង ធ្វើការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យដំណើរការចុះឈ្មោះប្រព្រឹត្តទៅបានល្អ។ ប្រសិនបើលោក លោកស្រីត្រូវការអ្នកបកប្រែ លោក លោកស្រីក៏អាចស្នើសុំតាមរយៈការចុះឈ្មោះនេះបានដែរ។ នៅថ្ងៃនៃការជួបប្រជុំ បុត្រធីតាលោក លោកស្រី នឹងអាចជួយសម្រួលលើតំណភ្ជាប់ ជំនួបតាម វីដេអូ(Video Conference)។ លោកគ្រូ អ្នកគ្រូ នឹងប្រើប្រាស់កម្មវិធី មីតស៍(Meets) ដែលមានលក្ខណៈ ដូចគ្នាទៅនឹងកម្មវិធីជំនួបតាមវីដេអូផ្សេងទៀត សម្រាប់បង្រៀនក្នុងថ្នាក់ដែរ ដូច្នេះប្រាកដណាស់ថា បុត្រធីតាលោក លោកស្រី ពិតជាចេះស្ទាត់អំពីរបៀបប្រើប្រាស់កម្មវិធីមីតស៍(Meets)។ យើងខ្ញុំសូមផ្តល់ ជាយោបល់ថា ប្រសិនបើលោក លោកស្រីមិនធ្លាប់បានប្រើប្រាស់កម្មវិធី មីតស៍(Meets) នេះទេ លោក លោកស្រីគួរបើកកម្មវិធីនេះប្រើប្រាស់សាកល្បងជាមុនសិន មុនពេលដំណើរការជំនួបតាមវីដេអូ ជាមួយលោកគ្រូ អ្នកគ្រូ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានសហការល្អ។ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ម៉ាក ប៊ូម៉នធ៍ នាយកកម្រិតអនុវិទ្យាល័យ |