New Security System
|
ប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាពថ្មីនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អាណាព្យាបាល ព្រមទាំងភ្ញៀវទាំងអស់របស់ សាលា។
យើងខ្ញុំនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពថ្មីដែលមានឈ្មោះថា “ប្រព័ន្ធស្កែនដើម្បីកំណត់ អត្តសញ្ញាណ” ហើយច្រកចូលដែលបំពាក់ប្រព័ន្ធថ្មីនេះនឹងដាក់ឲ្យដំណើរការនៅប៉ុន្មានសប្តាហ៍ដំបូង នៃឆ្នាំសិក្សាថ្មី។ យើងខ្ញុំនឹងផ្តល់ជូនកាតសម្គាល់ខ្លួនដែលអាចប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពថ្មីនេះទៅអ្នក ដែលមានសិទ្ធិចូលក្នុងបរិវេណសាលា ហើយអ្នកដែលមានកាតសម្គាល់នេះនឹងអាចចូល ឬចេញពី បរិវេណសាលានៅគ្រប់ច្រកចេញចូលរហូតដល់ពេលដែលកាតសម្គាល់ខ្លួននេះផុតសុពលភាព។ តើខ្ញុំអាចទទួលបានកាតសម្គាល់ខ្លួនថ្មីនេះដោយរបៀបណា? យើងខ្ញុំនឹងចែកកាតសម្គាល់ខ្លួនថ្មីនេះទៅសិស្សានុសិស្សនៅក្នុងរយៈពេលពីរ ឬបីថ្ងៃនៃឆ្នាំ សិក្សាថ្មី ចំណែកឯ មាតាបិតា អាណាព្យាបាលត្រូវដាក់ពាក្យស្នើសុំកាតសម្គាល់ខ្លួនថ្មីនេះនៅកន្លែង ផ្តល់ព័ត៌មានក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មី។ តើខ្ញុំប្រើប្រាស់កាតសម្គាល់ខ្លួនថ្មីនេះដោយរបៀបណា? អ្នកដែលមានកាតនេះគ្រាន់តែស្កែនដោយប្រើកាតនេះរាល់ពេលចូល ឬចេញពីបរិវេណសាលា តាមច្រកចេញចូល ហើយសិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សត្រូវស្តាប់តាមការណែ នាំរបស់បុគ្គលិកសន្តិសុខនៅច្រកចូល និងនៅចំណតរថយន្ត។ តើខ្ញុំត្រូវប្រើកាតសម្គាល់ខ្លួននេះនៅពេលណា? សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សត្រូវប្រើកាតនេះនៅរាល់ពេលចូល និង ចាកចេញពីបរិវេណសាលានៅរាល់ម៉ោងធ្វើការ។ដោយហេតុថាសិស្សានុសិស្សមានចំនួនច្រើន ការ ប្រើប្រាស់ច្រកចូលត្រូវការពេលវេលា ហើយយើងខ្ញុំនឹងជូនដំណឹងដល់សិស្សានុសិស្ស ព្រមទាំងមាតា បិតា អាណាព្យាបាលប្រសិនបើមានការរឹតបន្តឹងការអនុវត្តនីតិវិធីណាមួយ។ ខ្ញុំជាសិស្ស ហើយខ្ញុំចង់ចេញពីសាលាមុនម៉ោង តើខ្ញុំត្រូវធ្វើដូចម្តេច? សិស្សដែលចង់ចេញមុនម៉ោងកំណត់ត្រូវបំពេញលិខិតស្នើសុំចេញមុនម៉ោង ហើយអ្នកដែល អាចផ្តល់ជូនលិខិតនេះគឺមានតែបុគ្គលិកផ្នែកផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយលិខិតនេះត្រូវមានចំណារ ឯកភាពពីលោកគ្រូ អ្នកគ្រូ ឬនាយក។ នីតិវិធីមានដូចតទៅ៖
ខ្ញុំភ្លេចកាតសម្គាល់ខ្លួនខ្ញុំនៅផ្ទះ តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីអាចចូលក្នុងបរិវេណសាលា? សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងបុគ្គលិកដែលមិនបានយកកាតសម្គាល់ តាមខ្លួនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងសៀវភៅភ្ញៀវចេញចូលនៅច្រកទ្វារទីពីរ។ តើភ្ញៀវអាចចូលក្នុងបរិវេណសាលាដោយរបៀបណា? ភ្ញៀវទាំងអស់ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងសៀវភៅភ្ញៀវចេញចូល ព្រមទាំងទុកអត្ត សញ្ញាណប័ណ្ណរបស់ពួកគាត់ជាមួយបុគ្គលិកសន្តិសុខនៅច្រកទ្វារទីពីរ។ ភ្ញៀវដែលមានការណាត់ជាមួយសាលា ត្រូវប្រាប់ឈ្មោះខ្លួន និងបុគ្គលិកសាលាដែលខ្លួនមាន ការណាត់ជួបទៅកាន់បុគ្គលិកសន្តិសុខ បន្ទាប់មកបុគ្គលិកសន្តិសុខនឹងទាក់ទងទៅផ្នែកផ្តល់ព័ត៌មាន ដើម្បីបញ្ជាក់ បន្ទាប់ពីបញ្ជាក់រួច បុគ្គលិកសន្តិសុខនឹងជូនកាតសម្គាល់ខ្លួនទៅភ្ញៀវ។ តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំបាត់កាតសម្គាល់ខ្លួន? ម្ចាស់កាតត្រូវបង់ប្រាក់ដើម្បីធ្វើកាតថ្មីក្នុងករណីដែលបាត់កាត ឬកាតដែលបាក់បែកប្រើការ លែងបាន។ សាលានឹងជូនកាតដែលអាចប្រើប្រាស់បណ្តោះអាសន្ន ហើយត្រូវរក្សាទុកកុំឲ្យបាក់បែក និងប្រគល់ជូនសាលាវិញនៅពេលដែលកាតថ្មីធ្វើរួចរាល់។ |