|
|
មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ជាទីគោរពរាប់អាន៖
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយណែនាំខ្លួនខ្ញុំជា ផ្លូវការដល់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីទាំងអស់ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ ខ្ញុំបាទឈ្មោះ ម៉ាក ផាកឃិនសុន (Mark Parkinson) គឺជានាយកប្រតិបត្តិ (CEO) នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលទើបត្រូវបានតែងតាំងនាពេលថ្មីៗនេះ។ ខ្ញុំមានបទពិសោធន៍ជាង១៦ឆ្នាំ ក្នុងការដឹកនាំសាលា បង្កើតប្រតិបត្តិការសាលាថ្មី ធ្វើការក្នុងតួនាទីភាពជាអ្នកដឹកនាំ និងអភិវឌ្ឍសាលានៅក្នុងប្រទេសផ្សេងៗជាច្រើនក្នុងទ្វីបអាស៊ី។ ក្នុងបរិការណ៍បច្ចុប្បន្ន អ្នកជំនាន់ក្រោយរបស់យើងកំពុងរីកលូតលាស់ ធំធាត់ក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរឥតឈប់ឈរ ទំនាក់ទំនងជាសកលដែលមានលក្ខណៈងាយស្រួលជាងមុន ព្រមទាំងពោរពេញដោយបញ្ហាប្រឈម និងឱកាស។ ដូច្នេះវិធីដ៏ល្អ និងមានប្រសិទ្ធភាពបំផុតក្នុងការជួយគាំទ្រ និងគាំពារពួកគេក្នុងការសម្រេចបាននូវសក្ដានុពលរបស់ខ្លួនគឺការកសាងទំនាក់ទំនងក្នុងភាពជាដៃគូដ៏ជិតស្និទ្ធ និងភាពជឿទុកចិត្តរវាងសាលា និងមាតាបិតា អ្នកអាណាព្យាបាលសិស្ស។ ខ្ញុំបាទជឿជាក់ថាលោក លោកស្រីមានការប្ដេជ្ញា និងក្ដីស្រមៃខ្ពស់ចំពោះការអប់រំរបស់បុត្រធីតា ហើយយើងខ្ញុំទាំងអស់គ្នាដែលជាអ្នកអប់រំ មានទំនួលខុសត្រូវក្នុងការធ្វើការរួមគ្នាជាមួយលោក លោកស្រី និងសិស្សានុសិស្សក្នុងការប្រែក្លាយក្ដីស្រមៃ និងគោលដៅរបស់លោក លោកស្រី និងបុត្រធីតាឱ្យទៅជាការពិតតាមរយៈការប្រើប្រាស់ចំណេះ និងជំនាញប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំទាំងអស់គ្នា។ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍឥតឈប់ឈរ ជាមួយនឹងការបើកដំណើរការសាខាមួយទៀត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅនាពេលកន្លងមក ហើយទីតាំងវិទ្យាល័យថ្មីមួយទៀតនឹងបើកដំណើរការទទួលសិស្សឱ្យចូលរៀន នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ យើងខ្ញុំមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យបានថាការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរលើផ្នែកគុណភាពត្រូវតែដើរស្របគ្នាផងដែរ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យការជួបជុំគ្នាជាទ្រង់ទ្រាយធំត្រូវបានហាមឃាត់ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី យើងខ្ញុំនឹងខិតខំតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូមិនអាចខ្វះបានរវាងសាលា និងមាតាបិតា អ្នកអាណាព្យាបាលសិស្ស។ ដើម្បីឱ្យការរំពឹងទុកនេះអាចចាប់បដិសន្ធិឡើងបាន ខ្ញុំនឹងបន្តចែករំលែកព័ត៌មានទៅកាន់មាតាបិតា អ្នកអាណាព្យាបាលសិស្ សតាមរយៈជំនួបតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់ ដើម្បីជូនជាឱកាសដល់លោក លោកស្រីក្នុងការលើកឡើងជាសំនួរនានាមកកាន់ខ្ញុំបាទ។ ជាថ្មីម្ដងទៀត ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយ និងកិត្តិយសដ៏ខ្ពង់ ខ្ពស់ក្នុងការចាប់ផ្តើមដំណើរ ដែលមានទិសដៅរួមមួយជាមួយសហគមន៍សាលាទាំងមូល ព្រមទាំងថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ ដើម្បីធ្វើឱ្យសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និង សិស្សានុសិស្ស។ សូមទទួលនូវក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ! Mark Parkinson នាយកប្រតិបត្តិ |
Dear Valued Parents,
I am delighted to be writing to formally introduce myself to you, as the newly appointed Chief Executive Officer of the CIA FIRST International School. I have spent the last 16 years of my life leading schools, establishing new schools, and working in the area of school leadership and improvement in various countries throughout Asia. Young people are growing up today in a world that changes at ever faster rates, are more globally connected than ever before, and continually poses new challenges and offers new opportunities. The best way to support them in fulfilling their potential is through a close and committed partnership between school and families. I understand that you have great aspirations for your children. It is our responsibility to hear your aspirations, to apply our professional knowledge and skills to help your children to achieve their and your goals. CIA FIRST International School is at an exciting stage in its development. The new school at Chbar Ampov has opened and in February 2021 we will open the new High School. This will see us grow in size, but I am also determined that we take all opportunities to grow in setting high goals for what our schools can achieve for your children. The Covid-19 virus impact in the world may make it impossible to meet in large numbers together. Nevertheless, I want us to do all we can to strengthen communication between us. As part of strengthening the partnership with you, I will be writing again in a few days to share details of a series of online ‘town hall’ meetings. These will be an opportunity for parents to bring your questions. I am excited to work with the school community, along with my team of experienced leaders to make CIA FIRST International School the unquestioned schools of choice for parents in Phnom Penh. With warm regards Mark Parkinson CEO |