top of page

A Fruitful 3rd CIA FIRST MUN at CIA FIRST Chbar Ampov

Writer: CIA FIRSTCIA FIRST

ផ្លែផ្កាយ៉ាងត្រចះត្រចង់ពីព្រឹត្តិការណ៍កិច្ចប្រជុំគំរូតាមបែបអង្គការសហប្រជាជាតិលើកទី 3 នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ - 3rd CIA FIRST Model UN !


ព្រឹត្តិការណ៍កិច្ចប្រជុំគំរូតាមបែបអង្គការសហប្រជាជាតិលើកទី 3 នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ - 3rd CIA FIRST Model UN ត្រូវរៀបចំឡើងក្រោមប្រធានបទ «បន្ធូរបន្ថយភាពតានតឹងនៃជម្លោះ និងបណ្ដុះស្មារតីគោរពគ្នាទៅវិញទៅមក»។

ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីយុវបញ្ញវន្តតំណាងមកពីសាលាអន្តរជាតិចំនួន 6 សាលាក្នុងរាជធានីភ្នំពេញ ហើយពួកគេនឹងពិភាក្សា និងជជែកតស៊ូមតិលើគោលនយោបាយ ពង្រឹងបំណិននិយាយជាសាធារណៈ និងសិក្សាស្វែងយល់អំពីចំណេះដឹងការទូតផងដែរ។

ក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ សិស្សានុសិស្សដែលត្រូវបែងចែកជាគណៈកម្មាធិការ និងកិច្ចប្រជុំចំនួន 9 របស់អង្គការសហប្រជាជាតិ 


បានមករួមគ្នាដើម្បីបង្កើតគោលនយោបាយអន្តរជាតិដែលដោះស្រាយបញ្ហាពិភពលោកជាក់ស្តែងដូចការលុបបំបាត់ការកេងប្រវ័ញ្ច និងពលកម្មកុមារ វិបត្តិជនភៀសខ្លួនក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាចូលរួមដោះស្រាយបញ្ហាលម្អៀងក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។


A Fruitful 3rd CIA FIRST MUN at CIA FIRST Chbar Ampov


 
 
 

Comentários


Os comentários foram desativados.
bottom of page