top of page
Blue and Black Logo.png

PRESS RELEASE: CIA FIRST International School Students Earn First Place at Global Link Singapore 2026

Updated: 3 hours ago


សេចក្ដីប្រកាសព័ត៌មាន

មោទនភាពជាថ្មីទៀតសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដោយសិស្សអនុវិទ្យាល័យបានទទួលជ័យជម្នះចំណាត់ថ្នាក់លេខ១ នៅសិង្ហបុរី


តាមរយៈគម្រោងស្រាវជ្រាវក្រោមប្រធានបទ «ការជះឥទ្ធិពលនៃប្រព័ន្ធដាក់ពិន្ទុលើទស្សនផ្ទាល់ខ្លួនរបស់ យុវជន - The Impact of Grading Systems on Adolescent Self-Concept» ប្អូនៗសិស្សានុសិស្ស ចំនួន ៤ រូប នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានជ័យលាភីលេខ១ពីការប្រកួតប្រជែងកិច្ចការស្រាវជ្រាវក្នុង កម្មវិធី Global Link Singapore ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ Nanyang Technological University (NTU)។ 


សិស្សជ័យលាភីទាំង៤រូបនោះរួមមានយុវតី អេង សិរីវត្ថិ យុវតី រាជ ដាលីស យុវតី ភ័ក្រ្ត ដាលីស និងយុវតី ជា សិត​ការណ៍ ដែលពួកគេជាសិស្សកម្រិតមធ្យមសិក្សានៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ។

លោកស្រី  Joyce Ira Yarza ដែលជានាយិកាកម្រិតអនុវិទ្យាល័យ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ ហើយជាគ្រូបង្គោលដែលបានអមដំណើរសិស្សទៅចូលរួមក្នុងការប្រកួត បានបង្ហាញពីក្ដីរំភើប រីករាយ ដែលសិស្សានុសិស្សរបស់សាលាអាចចូលរួមប្រកួតក្នុងកម្រិតអន្តរជាតិនេះបាន ហើយថែមទាំងដណ្ដើម បានជោគជ័យទៀត។ លោកស្រីនាយិកាបានឲ្យដឹងទៀតថា គោលបំណងនៃការលើកទឹកចិត្តឱ្យសិស្សចូលរួមក្នុង ការប្រកួតប្រជែងនេះ គឺដើម្បីធ្វើឱ្យសិស្សអាចសិក្សានូវចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀត និងឱ្យពួកគេបានមើល ឃើញនូវសក្ដានុពលរបស់ខ្លួន ក្នុងនាមជាផ្នែកមួយនៃដំណោះស្រាយបញ្ហាជាសកល ហើយលើសអំពីកិច្ចការ ស្រាវជ្រាវ និងការធ្វើបទបង្ហាញ លោកស្រីនាយិកាបានបញ្ជាក់ថា ប្អូនៗសិស្សានុសិស្សរបស់យើងក៏បានចងមិត្តភាព ជាមួយនឹងបណ្ដាយុវជនមកពីប្រទេសផ្សេងៗទៀត ដែលពួកគេបានសហការ និងរៀនសូត្រពីគ្នាបានយ៉ាងល្អ ប្រសើរ។ 


ពិតមែនហើយ សិស្សដែលបានចូលរួមប្រកួតប្រជែងគឺមកពីបណ្ដាប្រទេសជាច្រើនដូចជា កម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ជប៉ុន និងចក្រភពអង់គ្លេសជាដើម។

ភាពជោគជ័យជាបន្តបន្ទាប់ដែល ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានរហូតមកដល់ពេលនេះ គឺជាផ្លែផ្កា នៃការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងជាពិសេសអ្វីដែលមិនអាចខ្វះ

បាននោះគឺការគាំទ្រ គ្រប់បែបយ៉ាងរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែយកចិត្តទុកដាក់គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់ការសិក្សារបស់បុត្រធីតា។ ស៊ី អាយ អេ ហ្វឺសត៍ ដើរបាន២២ឆ្នាំហើយដោយមោទនភាព និងបន្តដំណើរទៅមុខ២២ឆ្នាំទៀតដោយភាពជឿជាក់។ 


សូមអរគុណចំពោះជម្រើសដ៏ល្អរបស់លោកអ្នក!


CIA FIRST International School Students Earn First Place at Global Link Singapore 2026


CIA FIRST International School is proud to celebrate another outstanding achievement as four of its Middle School students earned First Place in the research competition at Global Link Singapore 2026. The students were recognized for their research project, “The Impact of Grading Systems on Adolescent Self-Concept,” at the competition held on August 1–2, 2026, at Nanyang Technological University (NTU) in Singapore.


The four winning students are Serey Vat Eng, Dalis Reach, Dalis Pheak, and Sithika Chea, all Middle School students at CIA FIRST International School Chbar Ampov Campus.


Mrs. Joyce Ira Yarza, Middle School Principal at CIA FIRST International School Russey Keo Campus and the supervising teacher who accompanied the students to the competition, expressed her excitement and pride in seeing CIA FIRST students participate in an international competition and achieve such an outstanding result.


Mrs. Yarza shared that encouraging students to participate in competitions such as Global Link Singapore provides them with opportunities to gain new knowledge and expand their learning experiences. It also allows students to recognize their own potential and see how they can contribute to addressing global challenges. Beyond conducting research and presenting their work, the students had the opportunity to build friendships with young people from different countries, collaborate with one another, and learn from each other through the experience.


The competition brought together students from a number of countries, including Cambodia, Singapore, Indonesia, Myanmar, Vietnam, Japan, and the United Kingdom, among others.


The continued achievements of CIA FIRST International School are a reflection of the dedication and hard work of our students, school leadership, and teachers, as well as the unwavering support of our parents and guardians. Their continued care and support, both emotionally and through the resources they provide for their children’s education, play an important role in helping our students succeed.


For 22 years, CIA FIRST International School has moved forward with pride and continues to look ahead with confidence to the next 22 years.


Thank you for choosing CIA FIRST International School!



For more information, please contact: 

Udom Sorn

Communications Department

Email: udom.sorn@ciaschool.edu.kh




bottom of page