CEO's Letter Addressing Parents and Students about Class365 App
- CIA FIRST

- Jun 9
- 4 min read
Updated: Jun 20

លិខិតប្រធាននាយកប្រតិបត្តិអំពីការចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន Classe365
ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញ, ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥
គោរពជូនមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់!
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងគ្រប់ទិដ្ឋភាពនៃការសិក្សារបស់ សិស្សានុសិស្សគ្រប់រូប។ ក្នុងន័យនេះ យើងខ្ញុំសូមជម្រាបជូនលោក លោកស្រី និងប្អូនៗឱ្យបានជ្រាបថា សាលា នឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាថ្មីហៅថា Classe365 ដែលនឹងត្រូវប្រើជំនួសកម្មវិធី ទូរសព្ទដៃ (CIA FIRST App) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ SchoolBase។
នៅក្នុងឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្ដើមនាខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ប្រព័ន្ធគ្រប់គ្រងព័ត៌មាន Classe365 នេះនឹងក្លាយជាថ្នាលឌីជីថលតែមួយគត់ ដែលលោក លោកស្រីអាចពិនិត្យមើលព័ត៌មានថ្នាក់រៀន និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងការសិក្សារបស់សិស្ស។ ដូច្នេះហើយ វាជារឿងដ៏សំខាន់បំផុតដែលមាតា បិតា និងអ្នកអាណាព្យាបាលសិស្សត្រូវទាញយកកម្មវិធីទូរសព្ទដៃ Classe365 ពី App Store ឬ Play Store រួចដំឡើងលើទូរសព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងៗទៀត។ តាមរយៈកម្មវិធីទូរសព្ទដៃនេះ លោក លោកស្រីអាចស្វែងរកព័ត៌មានសិក្សាអំពីបុត្រធីតាបានគ្រប់ពេលវេលា។
ការថ្លែងអំណរគុណ
នៅពេលដែលលោក លោកស្រីទាញយក និងចូលប្រើប្រាស់កម្មវិធីទូរសព្ទដៃនេះបានជោគជ័យ សូម លោក លោកស្រីអញ្ជើញមកបញ្ជរព័ត៌មាន ដែលក្រុមការងារសាលានឹងរៀបចំនៅគ្រប់សាខាសាលាទាំងអស់ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងបញ្ជាក់ ហើយលោក លោកស្រីនឹងទទួលបានបណ្ណ ១សន្លឹក ដែលអាចប្ដូរយក ឯកសណ្ឋានសិស្ស ១ ឈុតដោយឥតគិតថ្លៃ (មិនរាប់បញ្ចូលឯកសណ្ឋានកីឡា)។ បណ្ណប្ដូរឯកសណ្ឋាន ១ សន្លឹកនឹងត្រូវផ្ដល់ជូនសម្រាប់គណនី Classe365 របស់មាតាបិតា អ្នកអាណាព្យាបាលនៃគ្រួសារនីមួយៗ។
នៅក្នុងកម្មវិធីទូរសព្ទដៃ Classe365 លោក លោកស្រី អាចពិនិត្យមើលព័ត៌មានសំខាន់ៗនៃការសិក្សា របស់បុត្រធីតាដូចជា៖
ព័ត៌មាននៃការចុះឈ្មោះ និងព្រឹត្តិបត្រពិន្ទុ
ថ្នាក់រៀនតាមប្រព័ន្ធអនឡាញ និងមេរៀនបង្រៀនផ្ទាល់តាមអនឡាញ
ការប្រគល់កិច្ចការ និងការធ្វើតេស្តខ្លី
ការប្រាស្រ័យទាក់ទងជាមួយនឹងមាតាបិតា អ្នកអាណាព្យាបាលអំពីការសិក្សា សកម្មភាពសិក្សានានា និងការជូនដំណឹងអំពីព្រឹត្តិការណ៍សាលាផ្សេងៗ
ការបង្ហាញវិក្កយបត្របង់ប្រាក់ ព្រមទាំងព័ត៌មាន និងការរំលឹកនៃការបង់ប្រាក់
សិស្សានុសិស្សក៏អាចមើលមេរៀន ប្រគល់កិច្ចការ ប្រឡងតេស្តខ្លីៗ និងចូលរៀនថ្នាក់រៀនតាមប្រព័ន្ធ អនឡាញតាមរយៈកម្មវិធីទូរសព្ទដៃ Classe365 ផងដែរ។
ព័ត៌មាននៅលើកម្មវិធីទូរសព្ទដៃ Classe365
ដើម្បីទទួលបានព័ត៌មានអំពីវិក្កយបត្រ ព្រមទាំងតាមដានការបង់ប្រាក់ និងការជូនដំណឹងនានាក្នុង កម្មវិធី Classe365 សូមលោក លោកស្រីទាញយក និងដំឡើងកម្មវិធីនេះ ត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ព័ត៌មាននៃការចូលប្រើប្រាស់
ឈ្មោះអ្នកប្រើប្រាស់ (Username) និងពាក្យសម្ងាត់ (Password) ចូលទៅក្នុងកម្មវិធី Classe365 នឹងត្រូវផ្ញើជូនដោយផ្ទាល់ទៅលេខទូរសព្ទដៃដែលលោក លោកស្រីប្រើប្រាស់ពេលចុះឈ្មោះបុត្រធីតា។
ការគាំទ្រផ្នែកបច្ចេកទេស
ប្រសិនបើលោក លោកស្រីត្រូវការជំនួយផ្នែកបច្ចេកទេស ទាក់ទងនឹងការទាញយក ឬចូលប្រើប្រាស់ ក្នុងកម្មវិធី Classe365 សូមលោក លោកស្រីអញ្ជើញមកបញ្ជរផ្ដល់ព័ត៌មាននៅគ្រប់សាខាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមការងារសាលាបានត្រៀមខ្លួន រួចរាល់ក្នុងការជួយគាំទ្រដល់លោក លោកស្រី។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត ការគាំទ្រ និងភាពជាដៃគូយ៉ាងល្អជាមួយ សាលានាពេលកន្លងមក។
សូមលោក លោកស្រី ទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីយើងខ្ញុំ។
ដោយក្ដីគោរពពី,

Michael Wilde
ប្រធាននាយកប្រតិបត្តិ
CEO's Letter Addressing Parents and Students about Class365 App
Tuesday, June 10th, 2025
Dear CIA FIRST Parents and Students,
At CIA FIRST International School, we remain committed to continuously enhancing every aspect of our students’ learning journey.
We are now pleased to introduce our new School Information System , Classe365, which will replace our current platforms including the CIA FIRST App, and SchoolBase.
For the new Academic Year starting August 2025, Classe365 will be the only way the school will communicate with you on your child’s learning, and classroom information.
Therefore it is very important that you please download the Classe365 App, available on both the App Store and Play Store, onto your smartphones or digital devices. This will ensure seamless access to your child’s essential school information at all times.
Special thank you:
Once you have downloaded and logged into the Classe365 App, please visit the Help Booth at school to verify your login, and you will receive a voucher for one (1) free student school uniform (excluding PE uniform), as a thank you for accessing the Classe365 App. One (1) uniform voucher will be given per family Classe365 App account.
Classe365 is a powerful all-in-one School Information System that includes features such as:
Admissions and student report cards
Online classes and live lessons
Assignment submissions and quizzes
Parent communication on learning, activities, and events
Invoice viewing, payment tracking, and reminders
Students will also view lessons, submit assignments, take quizzes, and join live classes using Classe365.
App Availability:
Parents can view invoices, track payments, and receive timely reminders, all within the Classe365 App. Please download the Classe365 App from June 10, 2025.
Login Credentials:
Your Classe365 App login Username and Password will be sent directly to your personal phone number registered with the school.
Need Help?
If you need any assistance with downloading or logging in to the Classe365 App, please visit our Help Booth available at all campuses from June 10 to June 21, 2025. Our team will be ready to support you throughout this period.
Thank you for your continued trust and partnership.
Kind regards,

Michael Wilde
Chief Executive Officer
首席执行官致家长和学生的信:关于Classe365应用程序
2025年 6月 10日星期二
尊敬的 CIA FIRST 家长和学生,
在 CIA FIRST 国际学校,我们一直致力于不断提高学生学习过程中的各个方面。
现在,我们很高兴地向大家介绍我们新的学校信息系统 Classe365,它将取代我们现有的平台,包括 CIA FIRST App 和 SchoolBase。
从 2025年 8月开始的新学年,Classe365 将是学校与您就孩子的学习和课堂信息进行交流的唯一途径。
因此,请您务必在智能手机或数码设备上下载 Classe365 应用程序,该程序可在 App Store 和 Play Store 上下载。这将确保您随时都能无缝地获取孩子在学校的基本信息。
诚挚感谢:
当您下载并登录 Classe365 应用程序后,请到学校的 “帮助台 ”验证您的登录,您将收到一张免费的学生校服(不包括体育服)券,以感谢您使用 Classe365 应用程序。每个家庭的 Classe365 应用程序帐户可获得一 (1) 张校服券。
Classe365 是一个功能强大的一体化学校信息系统,其功能包括:
入学和学生成绩单
在线课程和直播课程
作业提交和小测验
家长就学习、活动和事件进行交流
发票查看、付款跟踪和提醒
学生也可使用 Classe365 查看课程、提交作业、参加小测验和直播课程。
关于应用程序的使用安排:
家长可通过 Classe365 应用程序查看发票、跟踪付款情况并及时收到提醒。请从 2025年 6月 10日起下载 Classe365 应用程序。
登录凭证:
您的 Classe365 App 登录用户名和密码将直接发送到您在学校注册的个人电话号码上。
我们可以为您提供什么帮助吗?
如果您在下载或登录 Classe365 应用程序时需要任何帮助,请于 2025年 6月 10日至 2025年 6月 21日期间访问我们在所有校区提供的帮助台。在此期间,我们的团队将随时为您提供支持。
感谢您一如既往的信任与合作。
此致敬礼,

Michael Wilde
首席执行官

