CEO Letter Addressing Parents on Winter Break 2024
- CIA FIRST

- Dec 19, 2024
- 3 min read
លិខិតប្រធាននាយកប្រតិបត្តិជូនចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្សអំពីវិស្សមកាលតូច ឆ្នាំ២០២៤
ថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
ជូនចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបុគ្គលិកអប់រំទាំងអស់ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!
តាងនាមស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ខ្ញុំសូមឆ្លៀតឱកាស នេះសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងប្អូនៗ សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការ និងសិក្សារៀនសូត្រអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះលោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែ ជួយគាំទ្រដល់ការសិក្សារបស់បុត្រធីតាក្នុងឆ្នាំសិក្សានេះ ក៏ដូចជាឆ្នាំសិក្សាកន្លងទៅ។
ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយជាពន់ពេក ដែលប្អូនៗសិស្សានុសិស្សទទួលបាននូវលទ្ធផលសិក្សា យ៉ាងគាប់ប្រសើរក្នុងឆមាសទី១ នៃឆ្នាំសិក្សា២០២៤-២០២៥នេះ ហើយយើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់ គ្រងសាលាមានជំនឿចិត្តថា ប្អូនៗសិស្សានុសិស្សនឹងទទួលលទ្ធផលរឹតតែប្រសើរថែមទៀតក្នុងឆមាសទី២ខាង មុខនេះ។
បន្ទាប់ពីការបំពេញកិច្ចការ និងសិក្សារៀនសូត្រពេញមួយឆ្នាំយ៉ាងសស្រាក់សស្រាំ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងប្អូនៗសិស្សានុសិស្សទាំងអស់ ពិតជាត្រូវការពេលវេលា ដើម្បីសម្រាកលំហែ ចំណាយពេល វេលាជួបជុំគ្រួសារ ដើម្បីអាចត្រឡប់មកបំពេញកិច្ចការ និងសិក្សារៀនសូត្រវិញក្នុងឆ្នាំថ្មីប្រកបដោយថាមពល។
ក្នុងស្មារតីនេះ គណៈគ្រប់គ្រងសាលាបានសម្រេចអនុញ្ញាតឱ្យឈប់សម្រាកវិស្សមកាលតូច៖
សម្រាប់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ឈប់សម្រាកចាប់ពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ (ចូលបម្រើការងារវិញថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥)។
សម្រាប់សិស្សានុសិស្ស ឈប់សម្រាកចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៥ ដោយថ្នាក់ខ្មែរកម្រិតវិទ្យាល័យនៅបន្តសិក្សាជាធម្មតានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ (ចូលសិក្សាវិញថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥)។
នៅក្នុងអំឡុងពេលវិស្សមកាលតូចនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គ្រប់សាខា នឹងបន្ត បើកដំណើរការនៅថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ សម្រាប់ការសាកសួរព័ត៌មានអំពីការចុះឈ្មោះ សិស្ស ស្វាគមន៍មាតាបិតាអ្នកអាណាព្យាបាលសិស្សមកបំពេញទស្សនកិច្ចក្នុងបរិវេណសាលា និងទទួលការបង់ ប្រាក់ថ្លៃសិក្សាដោយសាលានឹងរៀបចំឱ្យមានបុគ្គលិកប្រចាំការទទួលស្វាគមន៍លោក លោកស្រី។
គណៈគ្រប់គ្រងសាលាសូមជូនពរ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ប្អូនៗសិស្សានុសិស្ស ព្រមទាំងលោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យទទួលបាននូវភាពសប្បាយរីករាយក្នុងការសម្រាក វិស្សមកាលតូចនេះ និងត្រឡប់មកវិញដោយមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកិច្ចការ និងការសិក្សារៀន សូត្របន្តទៀត។
ដោយក្ដីគោរពពី

ម៉ៃឃល វ៉ាល់
ប្រធាននាយកប្រតិបត្តិ
CEO Letter Addressing Parents on Winter Break 2024
December 18th, 2024
Dear CIA FIRST Community,
As the end of the year approaches, on behalf of the CIA FIRST International School Founders and Board of Directors, I would like to take this opportunity to appreciate the hard work of our teachers, staff, and students and to especially thank all parents and guardians for your kind support for this year.
It is exciting to witness the success of our students in their first-semester academic performance, and we are looking forward to even better results in the upcoming second semester.
After the hard work and collective dedication of all our staff, we believe that taking a break is essential for well-being and health rejuvenation.
It is a well-earned break for our teachers, staff, and students after a long year, and it offers everyone a chance to relax, have precious time with their families, and return with renewed energy for the exciting challenges and opportunities that the new year 2025 will bring.
With this in mind, the school management team has decided on a winter break for all teachers, staff, and students as follows:
For teachers and staff, the winter break will start from the afternoon of December 21st, 2024, to January 6th, 2025. (Offices will resume on January 8th, 2025).
For students, the winter break will start from December 21st, 2024, to January 6th, 2025. (Khmer High School Classes is still open on the morning of December 21st, 2024). All classes will resume on January 8th, 2025.
Our school campuses will remain open for admissions, campus tours, and payment transactions from January 2nd to January 3rd, 2025. During the first week of 2-3 January, every department will arrange stand-by staff so that parents' queries can be answered.
We wish you all a joyful and restful winter break, and may you return in 2025 with a fresh determination to make the new year successful and fulfilling.
Yours sincerely,

Michael Wilde,
CEO of CIA FIRST International School
首席执行官致家长的2024年寒假信
2024 年 12月 18日
亲爱的CIA FIRST 社区:
临近年终,我代表 CIA FIRST 国际学校的创始人和董事会,借此机会感谢我们的教师、员工和学生的辛勤工作,并特别感谢所有家长和监护人对这一年的大力支持。
学生们在第一学期的学习成绩令人振奋,我们期待他们在即将到来的第二学期取得更好的成绩。
经过全体员工的辛勤工作和集体奉献,我们相信,休息对于身心健康和恢复活力至关重要。
对于我们的教师、员工和学生来说,经过漫长的一年之后,这是一个来之不易的假期,它为每个人提供了一个放松的机会,与家人共度宝贵的时光,并以全新的精神面貌迎接 2025 新的一年所带来的激动人心的挑战和机遇。
有鉴于此,学校管理团队决定全体教师、员工和学生放寒假:
教职员工的寒假从 2024 年 12 月 21 日下午开始,至 2025 年 1 月 6 日结束。(办公室将于 2025 年 1 月 8 日恢复办公)。
学生寒假从 2024 年 12 月 21 日开始,至 2025 年 1 月 6 日结束。(高中课程在 2024 年 12 月 21 日上午仍然上课)。所有课程将于 2025 年 1 月 8 日恢复。
从 2025 年 1 月 2 日至 1 月 3 日,我校各校区将恢复办公,供学生入学、参观校园和缴费。在 1 月 2 日至 3 日的第一周,各部门将安排工作人员正常办公,以便解答家长们的疑问。
我们祝愿大家度过一个愉快的寒假,并在 2025 年带着新的决心重返校园,在新的一年里取得成功和充实。
此致敬礼,

Michael Wilde
CIA FIRST 国际学校首席执行官



