top of page
Blue and Black Logo.png

CIA FIRST International School Joins the East Asia Regional Council of Schools (EARCOS)


សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលជាសមាជិកផ្លូវការក្នុងក្រុមប្រឹក្សាសាលាអន្តរជាតិ ប្រចាំតំបន់អាស៊ីបូព៌ា ដែលហៅកាត់ថា EARCOS (East Asia Regional Council of Schools)។ 

ថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

រាជធានីភ្នំពេញ, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤


មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សជាទីរាប់អាន!


សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលជាសមាជិកផ្លូវការក្នុងក្រុមប្រឹក្សាសាលាអន្តរជាតិ ប្រចាំតំបន់អាស៊ីបូព៌ា ដែលហៅកាត់ថា EARCOS (East Asia Regional Council of Schools)។ 


សមាជិកភាពនេះបានបង្ហាញយ៉ាងច្បាស់ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាស្ថាប័នអប់រំ មួយដែលស្ថិតក្នុងចំណោមសាលាអន្តរជាតិដទៃទៀតក្នុងតំបន់ ដែលមានការប្ដេជ្ញាចិត្ត និងយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បុគ្គលិក និងលោកគ្រូ អ្នកគ្រូរបស់ខ្លួន។ ជាងនេះទៀត ការចូលជាសមាជិក EARCOS ក៏ជាសក្ខីភាពមួយ នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការផ្ដល់កម្មវិធីសិក្សាអន្តរ ជាតិ និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរដ៏ល្អសម្រាប់សិស្សានុសិស្ស។ 

តាមរយៈសមាជិកភាព EARCOS បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ អាចទទួលបានធនធានសិក្សាសម្បូរបែប ព្រមទាំងឱកាសល្អៗក្នុងការអភិវឌ្ឍ បំណិនវិជ្ជាជីវៈ ព្រមទាំងឱកាសក្លាយជាសមាជិកនៃបណ្ដាញអ្នកអប់រំ និងស្ថាប័នអប់រំល្បីៗជាច្រើនក្នុងតំបន់។ 

ក្នុងទិសដៅនេះ សមាជិកភាព EARCOS នឹងចូលរួមចំណែកពង្រឹងសមត្ថភាពបុគ្គលិកសិក្សា និង លោកគ្រូ អ្នកគ្រូរបស់សាលាតាមរយៈការទទួលបាននូវវិធីសាស្ត្របង្រៀនថ្មីៗ គំនិតប្រកបដោយនវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការនានា ដែលនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្អូនសិស្សានុសិស្ស។ ប្អូនៗសិស្សានុ- សិស្សក៏នឹងទទួលបានបទពិសោធសិក្សាកាន់តែល្អប្រសើរ ឱកាសផ្លាស់ប្ដូរវប្បធម៌កាន់តែទូលំទូលាយ និង ឱកាសចូលរួមក្នុងព្រឹត្តិការណ៍អប់រំជាច្រើន ដើម្បីពង្រីកការយល់ដឹង ក្នុងដំណើរនៃការអប់រំដ៏វែងឆ្ងាយរបស់ពួក គេ។ 

ក្នុងនាមគណៈគ្រប់គ្រងសាលា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជា មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្តដល់សាលា។ យើងខ្ញុំទាំងអស់គ្នា សង្ឃឹមថា ឆ្នាំសិក្សាថ្មីនេះនឹងនាំមកនូវភាពជោគជ័យបន្ថែមទៀតដល់សហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល។


ដោយក្ដីគោរពពីខ្ញុំ,

ree





Michael Wilde

ប្រធាននាយកប្រតិបត្តិសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍


CIA FIRST International School Joins the East Asia Regional Council of Schools (EARCOS)

September 2nd, 2024

CIA FIRST International School Joins the East Asia Regional Council of Schools (EARCOS)


Dear Parents, Students, Faculty, Colleagues, and Community Members

CIA FIRST International School has officially joined the East Asia Regional Council of Schools (EARCOS) Community.


This prestigious membership places us among a select group of international schools in the region committed to the highest standards of education, collaboration, and professional development. 


Our EARCOS membership underscores our commitment to providing exceptional international and Khmer education for your children. 

By joining EARCOS, we access a wealth of resources, professional development opportunities, and a network of leading educators and institutions.


This membership will empower our faculty with cutting-edge teaching practices, innovative ideas, and collaborative experiences that will directly benefit our students. For our students, it adds an even richer learning environment, more opportunities for cross-cultural exchanges, and participation in regional events that will broaden their perspectives and enhance their educational journey.


Thank you for your continued support and commitment to our school. We look forward to an exciting year ahead as we continue growing and succeeding together.


Sincere regards,

ree





Michael Wilde,

CEO, CIA FIRST International School






bottom of page