CIA FIRST International School Opens New Campus in Russey Keo
- CIA FIRST
- Jan 27
- 1 min read
Updated: Feb 27
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងបើកសាខាថ្មីក្នុងខណ្ឌឫស្សីកែវ
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងបើកសាខាថ្មីមួយបន្ថែមទៀតនៅក្នុងខណ្ឌឫស្សីកែវ ដែលមានអាសយដ្ឋាននៅក្បែរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សាខាថ្មីនឹងផ្ដល់ការសិក្សា និងបរិក្ខារសិក្សាដ៏ទំនើបស្របតាមស្តង់ដារអាមេរិកាំង និងទទួលសិស្សឱ្យចូលសិក្សាចាប់ពីកម្រិតមត្តេយ្យអាយុ ២ ឆ្នាំរហូតដល់ថ្នាក់ទី៨។
សូមលោក លោកស្រី និងប្អូនៗសិស្សានុសិស្សរង់ចាំតាមដានព័ត៌មានលម្អិតអំពីទីតាំងសិក្សាថ្មីនេះ រួមមានដំណើរការនៃការចុះឈ្មោះចូលរៀន កម្មវិធីសិក្សា និងរូបភាពទីតាំងដ៏ស្រស់ស្អាត ដែលសាលានឹងជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះ។
យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងក្រុមគ្រួសារមកកាន់ទីតាំងសិក្សាថ្មីរបស់យើង។
CIA FIRST International School Opens New Campus in Russey Keo
CIA FIRST International School is opening a new campus in Russey Keo,
strategically located near the Ministry of Land Management, Urban Planning, and Construction. This new campus will offer a state-of-the-art learning environment for students from Early Years through to Grade 8, all while following the rigorous US academic standards.
Stay tuned for more details on this exciting new chapter for our school community! More information about enrollment, programs, and campus features will be shared soon.
We look forward to welcoming students and families to our newest campus, designed to inspire excellence in education!