ព្រឹត្តិការណ៍ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ប្រមូលថវិកាបាន 24,040 ដុល្លារសហរដ្ឋអាមេរិក ដើម្បីកិច្ចការសប្បុរសធម៌
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ របស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រមូលថវិកាបានពីការលក់សំបុត្រសរុបចំនួន 24,040 ដុល្លារសហរដ្ឋ អាមេរិក បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា។
ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍រម្លឹកពីការចាប់ផ្ដើមបើកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដំបូងកាលពី ២០ ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០០៤ ដោយផ្ដើមចេញពីឯកឧត្ដមផ្ទាល់មាន ឆន្ទៈបង្កើតសាលារៀនមួយ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្សក្នុងរាជធានី ភ្នំពេញបានចូលសិក្សារៀនសូត្រ ហើយជាពិសេសសម្រាប់កូនៗរបស់ឯកឧត្ដមផ្ទាល់។ ឯកឧត្ដមឧកញ៉ាបណ្ឌិត ក៏បានបន្តទៀតថាតាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានភាព ជោគជ័យយ៉ាងត្រចះត្រចង់ ដោយសាលាមានត្រឹមតែសិស្ស ១៧នាក់នៅឆ្នាំ២០០៤ កើនឡើង រហូតដល់ជាង ៥,០០០ នាក់ និងមានសាខាចំនួន៣ ដែលកំពុងដំណើរការទទួលសិស្សឱ្យចូលរៀន ព្រមទាំងសាខាទី៤ ស្ថិត នៅជិតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងបើកទ្វារទទួលសិស្ស ចូលរៀននៅឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ខាងមុខនេះ។
សមិទ្ធផលទាំងនេះ តាមប្រសាសន៍របស់ឯកឧត្ដមឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល កើតឡើង បានដោយមានការចូលរួមចំណែកពីតួអង្គសំខាន់ៗ គឺលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ និងទទួលបានការទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាលទាំងអស់មកលើសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍, ក្រសួងអប់រំ យុវជន និង កីឡាដែលបានដឹកនាំគាំទ្រ និងតម្រង់ទិសគ្រឹះស្ថាន អប់រំសំដៅធ្វើឱ្យសម្រចបាននូវនវានុវត្តិន៍ គុណភាពនៃការសិក្សា និងជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាពទី១នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ភាពជោគជ័យក្នុងព្រឹត្តិការណ៍ហ្វាន់រ៉ាន់នៅថ្ងៃនេះជាសក្ខីភាពស្រាប់ ដោយមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា ក្នុងសហគមន៍ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល សាលាប្រមូលថវិកាសរុបបាន 24,040 ដុល្លារសហរដ្ឋអាមេរិក ដោយបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ចំនួន ៥០% ស្មើនឹងទឹកប្រាក់ 12,020 ដុល្លារសហរដ្ឋអាមេរិក និងមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៥០% ដែល ស្មើនឹងទឹកប្រាក់ 12,020 ដុល្លារសហរដ្ឋអាមេរិក ដូចគ្នាផងដែរ ។
ជាមួយនឹងការអញ្ជើញចូលរួមផ្ដល់កិត្តិយសក្នុងព្រឹត្តិការណ៍ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរង ទី២នៃកាកបាទក្រហមកម្ពុជា និងលោកស្រី វ៉ាន់ អជីត្តា អគ្គនាយករង និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ គន្ធបុប្ផាកម្ពុជាបានសម្ដែងការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី និងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សម្រាប់គំនិតផ្ដួចផ្ដើមកៀរគរថវិកាសប្បុរសធម៌ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំរបស់សាលា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នេះទទួលបានការចូលរួមពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដៃគូសហការរៀបចំកម្មវិធី ភ្ញៀវកិត្តិយស និងសាធារណជនទូទៅប្រមាណជិត ៤ ពាន់នាក់។
ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
Press Release: CIA FIRST Fun Event Raises $24,040 for Charity Through Ticket Sales
December 15th, 2024
Press Release
CIA FIRST Fun Event Raises $24,040 for Charity Through Ticket Sales
On December 15, 2024, CIA FIRST raised $24,040 through ticket sales from the CIA FIRST Charity Fun Run. The funds collected were donated to the Cambodian Red Cross and the Cambodia Kantha Bopha Foundation.
Speaking at the ceremony, His Excellency Oknha Dr. Trang Ly, Founder and Chairman of the Board of Directors of CIA FIRST, reminded attendees of the founding of the first CIA FIRST campus 20 years ago. He shared how the journey began with his own struggle to find a high-quality yet affordable school for his children.
His Excellency Oknha Dr. Trang Ly also noted that since its establishment, CIA FIRST International School has achieved great success. Starting with just 17 students in 2004, the school now has over 5,000 students, with three branches currently accepting new students. Additionally, the fourth campus, located near the Ministry of Land Management, Urban Planning, and Construction, will open in the 2025-2026 academic year.
These achievements, according to the Chairman, were made possible by the dedicated contributions of key stakeholders, including teachers and educators who have worked tirelessly, parents and guardians who trust CIA FIRST International School to provide a nurturing environment for their children, and especially the Ministry of Education, Youth and Sports, which has led, supported, and guided educational institutions toward innovation, improved quality of education, and the development of skilled Cambodian human resources.
Particularly, thanks to the Royal Government of Cambodia, under the leadership of Samdech Thipadei Hun Manet, Prime Minister of Cambodia, which has prioritized human capital development as the first goal of the Pentagonal Strategy, Phase I, as outlined by the 7th legislature of the National Assembly.
The success of today's Fun Run event is a true reflection of the collective effort and participation of parents, guardians, students, teachers, and academic staff across the entire CIA FIRST community. Together, the school raised a remarkable $24,040 for charity.
In response, H.E. Mr. You Lana, Second Deputy Secretary General of the Cambodian Red Cross, and Mrs. Vann Achitta, Deputy Director and Head of the Finance Unit of the Cambodia Kantha Bopha Foundation, expressed their heartfelt congratulations and gratitude to H.E. Oknha Dr. Trang Ly and the entire CIA FIRST International School community for their initiative to raise funds for charity, contributing to both the Cambodian Red Cross and the Cambodia Kantha Bopha Foundation.
The CIA FIRST Charity Fun Run event remarkably united parents, guardians, students, teachers, academic staff, co-organizers, nearly 4,000 guests, and members of the general public.
Yours Sincerely,
CIA FIRST International School
Comments