Letter of Announcement CIA FIRST Sankranta Celebration 2026 and Khmer New Year Holiday
- CIA FIRST

- 12 minutes ago
- 3 min read
Dear CIA FIRST Community,
In anticipation of the Khmer New Year, CIA FIRST International School is delighted to announce our “CIA FIRST Sankranta 2026” celebration! We would love to invite you to join us on April 10th, 2026, across our four campuses: Sen Sok 1, Sen Sok 2, Chbar Ampov, and Russey Keo..
We have curated a vibrant program featuring traditional blessing dances, Robam Phoung Neary, Robam Trot, a Khmer fashion show, folk games, and more. We are also honored to host a monk's offering (Rab Bat) at our Sen Sok 1 Campus to pay tribute to our ancestors.
Regarding event logistics, students should arrive at their usual time for classroom attendance and registration. Parents and guardians are warmly invited to join the festivities; for campus security purposes, we kindly ask that you bring your Parent ID to scan at the gate upon entry. The celebration will conclude at 11:30 AM, and we request that all students be picked up by 12:00 PM at the latest, as the school will close promptly for the holiday at that time.
Please be advised that all campuses will be closed from April 11th to 18th, 2026, in observance of the Khmer New Year. Regular classes and office operations will resume on Monday, April 20th, 2026. We look forward to celebrating our rich Khmer culture with you and wish you a joyful holiday ahead.
Sincerely yours,
CIA FIRST International School
ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៦ និងការឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នាពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទាំង៤ទីតាំង។ នៅក្នុងព្រឹត្តិការណ៍នេះ សាលានឹងរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្ដជាច្រើនដូចជា ការរាំរបាំ ជូនពរ របាំព្នង របាំភួងនារី របាំត្រុដិ ការសម្ដែងចង្វាក់រាំ ការលេងល្បែងប្រជាប្រិយខ្មែរ ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរ និងពិធីរាប់បាត្រ (សូមពិនិត្យមើលតារាងកម្មវិធីលម្អិតនៅតាមទីតាំងនីមួយៗដែលបានជូនភ្ជាប់)។
សាលាសូមគោរពអញ្ជើញ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស ប្អូនៗសិស្សានុសិស្ស និង បុគ្គលិកអប់រំទាំងអស់ចូលរួមទស្សនានិងកម្សាន្ដក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះឱ្យបានច្រើនកុះករ និងចូលរួមដាក់បាត្រ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរជននិងវីរៈកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ប្អូនៗសិស្សានុសិស្សត្រូវមកដល់សាលាឱ្យបានទាន់ពេលវេលាដូចថ្ងៃរៀនធម្មតា និងចូលតាមថ្នាក់រៀនរៀងៗខ្លួន ដើម្បីពិនិត្យវត្តមានមុនពេលលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ដឹកនាំទៅកាន់កន្លែងលេងល្បែងប្រជាប្រិយ និងទស្សនាការសម្តែង នានា។ សាលាសូមស្នើសុំមាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ មេត្តាពាក់កាតសម្គាល់ខ្លួនមាតាបិតាសិស្ស និង ស្កេនចូលតាមរយៈច្រកទ្វារធំខាងមុខ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ ដោយហេតុថាកម្មវិធីនឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក ហើយបញ្ចប់នៅម៉ោង ១១ៈ៣០នាទីព្រឹក សូមមាតាបិតា អ្នក អាណាព្យាបាលសិស្ស អញ្ជើញមកទទួលបុត្រធីតាត្រឡប់ទៅគេហដ្ឋានវិញនៅម៉ោង ១១ៈ៣០ នាទីព្រឹក និងយ៉ាងយូរ ត្រឹមម៉ោង ១២:០០ នាទីថ្ងៃត្រង់។ សាលាសូមថ្លែងអំណរគុណទុកជាមុនសម្រាប់កិច្ចសហការ និងការចូលរួមរបស់លោក លោកស្រី។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍លោក លោកស្រីដោយក្ដីសោមនស្សរីករាយ។
សូមបញ្ជាក់ផងដែរថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងឈប់សម្រាក ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦។ សាលានឹងចាប់ផ្ដើម ដំណើរការការរៀន និងបង្រៀនឡើងវិញនៅ ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦។
សម្គាល់៖ ពិធីរាប់បាត្រនឹងប្រារពធ្វើនៅតែសាខាសែនសុខ១ (ផ្លូវ២០០៤) ប៉ុណ្ណោះ។
通知函 CIA FIRST 2026年 Sankranta 节庆祝活动和柬埔寨新
尊敬的CIA FIRST 社区,
值此柬埔寨新年即将来临之际,CIA FIRST国际学校欣然宣布举办“CIA FIRST Sankranta 2026”庆祝活动!诚挚邀请您于2026年4月10日莅临参加。本次活动将在我校四大校区同步举行,分别为:森速校区(2004 街道 )、校铁桥校区、亚西阁校区以及国际高中森速校区。
我们精心策划了丰富多彩的活动内容,包括柬埔寨传统祝福舞蹈表演、仙女舞(Robam Phoung Neary)、德罗舞(Robam Trot)、高棉传统服饰秀、民间游戏及更多活动。此外,我们亦十分荣幸将在森速一校区举行供僧仪式(Rab Bat),以此缅怀与敬奉祖先。
关于活动安排,学生请按平时上课时间到校完成签到和报到。家长及监护人热烈欢迎莅临参与庆祝活动;为配合校园安全管理,请务必携带家长证件在入校时扫描。活动将于上午11:30结束,请各位家长最迟于中午12:00接走学生,学校届时将准时闭校,开始放假。
请注意,我校各校区将于2026年4月11日至18日因庆祝柬埔寨新年而闭校。常规课程和办公事务将于2026年4月20日(星期一)恢复。我们期待与您一同庆祝丰富的高棉文化,并祝您节日愉快。
此致敬礼,
CIA FIRST国际学校




