top of page
Blue and Black Logo.png

CIA FIRST Students Excel in National and International Math Competitions

CIA FIRST students who achieved rankings in the National and International Math competitions
CIA FIRST students who achieved rankings in the National and International Math competitions

សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រឡងជាប់សិស្សពូកែគណិតវិទ្យាក្របខណ្ឌជាតិ និងអន្តរជាតិ

សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន ៨ រូប បានទទួលជ័យលាភីយ៉ាងគាប់ប្រសើរក្នុង ការប្រឡងសិស្សពូកែគណិតវិទ្យាទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ដែលលទ្ធផលនេះគឺជាសក្ខីភាពនៃស្ដង់ ដាអប់រំកម្រិតខ្ពស់ និងការយកចិត្តទុកដាក់របស់សាលាលើមុខវិជ្ជាស្ទែម (STEM)។ 


នៅក្នុងកម្មវិធីប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ ក្នុងកម្រិតថ្នាក់ទី៧ដល់ថ្នាក់ ទី១២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្សចំនួន ៥ រូប បានជាប់ជាបេក្ខជនជ័យលាភី ក្នុងចំណោមបេក្ខជនដែលចូលរួមប្រកួតប្រជែងចំនួនជាង ១,១០០ នាក់ ដែលជាសិស្សមកពីសាលារដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា។  

សិស្សានុសិស្សជ័យលាភីទាំង៥ រូប រួមមាន៖

១. យុវជន ប៉េង សុវណ្ណរ័ត្ន ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្រិតថ្នាក់ទី៨

២. យុវសិស្ស ស៊ីម មេងឃាង ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកម្រិតថ្នាក់ទី៨ 

៣. យុវតី ស៊ីម ហ្គេចហៀង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្រិតថ្នាក់ទី១០ 

៤. យុវតី ឡេង លីតា ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកម្រិតថ្នាក់ទី១០ និង

៥. យុវជន អៀម វិនឈីវ ទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងកម្រិតថ្នាក់ទី១០។


ក្នុងក្របខណ្ឌប្រឡងកម្រិតអន្តរជាតិតាមប្រព័ន្ធអនឡាញវិញ សិស្សានុសិស្សចំនួន ៣ រូប ទទួលបានមេដាយចំនួន ៣គ្រឿង ពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Caribou Contest ឆ្នាំ២០២៥ ដោយក្នុងនោះ៖ 

១. កុមារា គីម ហ៊ីស៊ុង ទទួលបានមេដាយមាស ក្នុងកម្រិតថ្នាក់ទី២

២. កុមារា តុង ជឺវៃ ទទួលបានមេដាយប្រាក់ ក្នុងកម្រិតថ្នាក់ទី១

៣. កុមារា ប៊ុន សុវណ្ណបញ្ញា ទទួលបានមេដាយសំរឹទ្ធ ក្នុងកម្រិតថ្នាក់ទី៥/៦


តាមរយៈភាពជោគជ័យនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងបន្តប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការ ជំរុញ និងលើកកម្ពស់គុណភាពសិក្សា ដើម្បីផ្ដល់ចំណេះដឹង និងបណ្ដុះបំណិនគិតស៊ីជម្រៅរបស់សិស្ស និងដើម្បីឱ្យពួកគេទទួលបានសមត្ថភាពប្រកួតប្រជែងគ្រប់គ្រាន់លើផ្នែកវិទ្យាសាស្ត្រ។ 



CIA FIRST Students Excel in National and International Math Competitions

CIA FIRST International School is proud to celebrate the remarkable achievements of eight students in both national and international mathematics competitions—a powerful testament to the school’s high academic standards and strong STEM focus.


In the 2025 National Mathematics Competition (Scientific Calculator Category), organized by the Ministry of Education, Youth and Sport (MoEYS), five CIA FIRST students stood out among more than 1,100 participants from across Cambodia:

  1. Peng Sovannarath – 3rd Place, Grade 8

  2. Sim Meng Keang – 5th Place, Grade 8

  3. Sim Ghech Heang – 3rd Place, Grade 10

  4. Leng Lita – 5th Place, Grade 10

  5. Eam Vinchhiv – 7th Place, Grade 10


On the international front, three more students earned medals in the 2025 International Caribou Contest, a prestigious global math competition:

  1. Kim Hysung – Gold, Grade 2

  2. Dong Zhiwei – Silver, Grade 1

  3. Bun Sovannpanha – Bronze, Grade 5/6


These accomplishments underscore CIA FIRST’s dedication to nurturing academic excellence, critical thinking, and global competitiveness through a strong STEM curriculum/ education.



bottom of page