Re-enrollment & Enrollment for New School Year 25-26
- CIA FIRST

- May 19
- 2 min read
Updated: May 29
ការចុះឈ្មោះឡើងវិញ និងការចុះឈ្មោះសិស្សថ្មីសម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦
លោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាទីរាប់អាន!
ឆ្នាំសិក្សាចាស់២០២៤ - ២០២៥ នឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ហើយឆ្នាំសិក្សាថ្មី២០២៥ - ២០២៦ នឹងឈាន ចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ឆ្នាំសិក្សាចាស់យើងបានដកស្រង់នូវបទពិសោធន៍មួយចំនួន ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវ ការចុះឈ្មោះឡើងវិញនិងការចុះឈ្មោះសិស្សថ្មីក្នុងឆ្នាំសិក្សាថ្មីនេះ។ ក្នុងន័យនេះសាលាពិតជាត្រូវការការចូលរួមរបស់លោក លោកស្រី ដើម្បីធានាបានថាសាលាមានព័ត៌មានគ្រប់គ្រាន់ពីមាតាបិតាអ្នកអាណាព្យាបាល និងតម្រូវការរបស់បុត្រធីតា ហើយសាលាក៏ងាយស្រួលក្នុងការរៀបចំថ្នាក់រៀន ចំនួនសិស្សតាមថ្នាក់ សម្ភារបរិក្ខារបច្ចេកវិទ្យា ជាពិសេសបុគ្គលិកសិក្សាឱ្យ បានសមស្របនិងទាន់ពេលវេលា ព្រមទាំងអាចចៀសវាងបាននូវការសម្រេចចិត្តនៅនាទីចុងក្រោយរបស់មាតាបិតា អ្នក អាណាព្យាបាល និងសិស្សានុសិស្ស ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរៀបចំថ្នាក់រៀន។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សូមជម្រាបជូនថា៖ សាលានឹងចាប់ផ្ដើមទទួលការបង់ប្រាក់ថ្លៃចុះឈ្មោះ សិស្សឡើងវិញសម្រាប់សិស្សចាស់ និងការចុះឈ្មោះចូលរៀនសិស្សថ្មីសម្រាប់ឆ្នាំសិក្សា២០២៥ - ២០២៦ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅចុងខែសីហាខាងមុខនេះ សាលាសូមលើកទឹកចិត្តលោក លោកស្រី មេត្តារួស រាន់មកធ្វើការបង់ប្រាក់ថ្លៃចុះឈ្មោះឡើងវិញ ថ្លៃបច្ចេកវិទ្យា និងសម្ភារសិក្សា ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជូនតាម កាលបរិច្ឆេទដូចខាងក្រោម៖
១. ការចុះឈ្មោះចូលរៀនឡើងវិញសម្រាប់គ្រប់កម្រិតសិក្សា (មត្តេយ្យសិក្សា K3 - ថ្នាក់ទី១២)៖
ការបង់ប្រាក់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ - តម្លៃ $150 ដោយទទួលបានការបញ្ចុះតម្លៃ $100
ការបង់ប្រាក់ត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ - តម្លៃពេញ $250 ។
២. ថ្លៃចុះឈ្មោះចូលរៀនឡើងវិញ នឹងត្រូវបង់ដំណាលគ្នាជាមួយនឹងថ្លៃបច្ចេកវិទ្យា និងសម្ភារសិក្សា (Technology and Resource Fee)។ កន្លែងសិក្សានឹងមិនត្រូវធានាជូនឡើយចំពោះការបង់ប្រាក់ដែលធ្វើឡើងនៅក្រោយថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ហើយប្រសិនមានការយឺតយ៉ាវ ការបង់ប្រាក់ថ្លៃសិក្សានឹងត្រូវពិន័យជាប្រាក់ចំនួន $5 ក្នុងមួយថ្ងៃ ហើយថវិកា ដែលបានមកពីការពិន័យនេះនឹងត្រូវបរិច្ចាគទាំងស្រុងលើកិច្ចការសប្បុរសធម៌។
ជាចុងក្រោយ ចំពោះការចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី ឆ្នាំសិក្សា២០២៥ - ២០២៦ លោក លោកស្រីដែល មានបំណងចុះឈ្មោះបុត្រធីតា សូមធ្វើទំនាក់ទំនងមកកាន់ក្រុមការងារចុះឈ្មោះចូលរៀននៅតាមទីតាំងសាលានីមួយៗនៃ សាខាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណលោក លោកស្រី ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធនិងការផ្តល់ទំនុក ចិត្តខ្ពស់ដល់សាលាយើងខ្ញុំ។
Re-enrollment and Enrollment Fee for AY 2025-2026
2025-2026学年重新注册及注册费
尊敬的 CIA FIRST 家长和监护人,
随着2024-2025学年的结束,2025-2026学年即将开始。在过去一年中,我们总结了重要经验,以优化重新注册及新生注册流程。敬请各位家长支持此事项,以便学校及时收集返校学生的相关信息,从而更有效地安排学习用品、教室分配、科技设备及其他学习资源。
CIA FIRST国际学校特此通知,自本公告发布之日起,学校将开始接受返校学生的重新注册及新生的注册申请,迎接2025-2026学年。鉴于新学年将于2025年8月底开始,我们鼓励所有家长和监护人按时缴纳重新注册费及科技与资源费,以享有以下优惠。
CIA FIRST学生(K3至12年级)重新注册
1. 重新注册费如下:
2025年 5月 31日前付款:150美元(优惠100美元)
2025年 8月 7日前付款:250美元(全额费用)
2. 重新注册费须与科技与资源费同时支付。2025年8月7日后,座位将不再保证。逾期缴纳学费将每日收取5美元的罚款。请注意,所有逾期费用将全额捐赠给慈善机构。
对于2025-2026学年新生注册,感兴趣的学生和家长可联系我校招生团队预约校园参观、参加入学考试,并在CIA FIRST国际学校各校区完成注册。
您亦可参考附上的费用表格。
此致敬礼,
CIA FIRST国际学校



