លោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ជាទីរាប់អាន!
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានកិត្តិយស និងក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីឱ្យបានជ្រាបថា៖ អាហារដ្ឋានសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងចាប់ផ្ដើមផ្ដល់ជូន សេវាផ្គត់ផ្គង់អាហារប្រចាំខែជូនដល់ប្អូនៗសិស្សានុសិស្សពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ (K3-G3) ដោយមានបញ្ជីមុខម្ហូបទាំងបែបអាស៊ី និង បែបបស្ចិមប្រទេស។ លោក លោកស្រីអាចបង់ប្រាក់ថ្លៃសេវាផ្គត់ផ្គង់អាហារជាត្រីមាស ឆមាស ឬពេញមួយឆ្នាំ។ ម្ហូបទាំងអស់ដែលអាហារដ្ឋានផ្គត់ផ្គង់ជូនគឺត្រូវបានចម្អិននៅក្នុងសាលាផ្ទាល់ ដោយចុងភៅចំណានៗ និងមានវិញ្ញបនបត្រទទួលស្គាល់គុណភាព និងអនាម័យពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ។ លោក លោកស្រីអាចធ្វើការចុះឈ្មោះទទួលសេវាផ្គត់ផ្គង់អាហារនេះតាមរយៈទម្រង់ចុះឈ្មោះតាមប្រព័ន្ធ អនឡាន (e-Form link) ឬអញ្ជើញមកបំពេញទម្រង់ចុះឈ្មោះដោយផ្ទាល់នៅការិយាល័យបម្រើអតិថិជន នៅតាមទីតាំងសាលានីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមលោក លោកស្រី ធ្វើការទំនាក់ទំនងមកបុគ្គលិកបម្រើសេវាអតិថិជនតាម រយៈ៖ * ទូរសព្ទទំនាក់ទំនង៖ 012 / 099 2000 11 * អាសយដ្ឋានអ៊ីម៉ែល៖ info@ciaschool.edu.kh ដោយក្ដីគោរព, សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ |
Dear Valued Parents,
We are delighted to announce that starting from February 2022, CIA FIRST International School Canteen will be launching a structured monthly meal plan service with 2 options of either Asian or Western Cuisines. This meal plan is available for Kindergarten (K3,K4,K5) and Grade 1, 2 and 3 students. The meal plan is available in quarterly, semesterly, and yearly packages for your convenience. All our meals are prepared on Campus by our Professional Chef, Certified by the Ministry of Health on GHP Certificate (Good Hygiene Practices Certification). This way we can ensure that you can trust the quality and high standards of safety. Registrations can be made through our Meal Plan Registration e-Form or physical form available from our front office team at our campuses. To find out more, please contact our Front Desk team through the following: Phone: 012 / 099 2000 11 Email: info@ciaschool.edu.kh Sincerely Yours, CIA FIRST International School |