CIA FIRST International School offers a contemporary curriculum rooted in a Constructivist pedagogy. With our adoption of the Habits of Mind and the Understanding by Design (UbD) framework, we aim to fulfill our mission of providing inquiry-based, student-centered curricula, critical thinking, and a creative problem-solving skill set for life-long learning, preparing students for local and global tertiary education. Our diploma is both locally and internationally accredited. The Ministry of Education officially recognizes our international high school diploma as equivalent to the National Grade 12 Khmer curriculum diploma, while the Western Association of Schools and Colleges (WASC), one of the four regional accrediting bodies in The United States, officially recognizes it as equivalent to an American high school diploma.
Programs of Study at CIA FIRST: Full-Time International (FTI) The full-time international (FTI) program uses our fully WASC accredited, in-house CIA FIRST curriculum. Our international curriculum was developed by adopting internationally recognized content standards, including Common Core, AERO, and NGSS. Our curriculum was created with a constructivist philosophy in mind and follows the Understanding by Design (UbD) framework. Our international curriculum also integrates the Habits of Mind so that students of the FTI program not only develop subject specific competencies but also real-world problem-solving skills. Classes occur from 8 am to 2 pm daily, with extracurricular activities occurring from 2 pm to 4:15 pm. Students enrolled in the FTI program often take US college and university credit-bearing Advanced Placement (AP) classes, which are externally assessed and require an extra degree of rigor. Full-Time International (FTI) plus Full-Time Khmer Language & Culture Program (FTC) The FTI plus FTC program offers the same international curriculum as FTI with the addition of Khmer Language and Culture courses, which enable FTI students to develop proficiency in the Khmer language while also gaining an appreciation for Khmer cultural identity. The Khmer Language and Culture course is taught 1 hour per day, so students can still take part in our rigorous Advanced Placement (AP) courses, as well as our extracurricular activities. Full-Time Khmer (FTK) The FTK program offers students the Khmer Curriculum Elective program while still offering students all of the required subjects for the full-time international (FTI) program. Students who opt for this program study the international curriculum until 2 pm each day. Then, from 2 pm to 5 pm, FTK students join in Khmer Curriculum Elective classes. These Khmer classes follow the national curriculum designed by the Ministry of Education and as such are fully accredited. Due to time limitations, students in the FTK program cannot participate in extracurricular activities or take part in any International Courses not needed for graduation credit requirements. Due to the high workload, it may be difficult for FTK students to keep up with rigorous requirements of the Advanced Placement (AP) courses. |
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ផ្តល់ជូននូវមុខវិជ្ជា ក៏ដូចជាកម្មវិធីសិក្សាផ្សេងៗជាច្រើនដើម្បី ឆ្លើយតបទៅនឹងតម្រូវការ និងគោលដៅរបស់សិស្សានុសិស្ស។ នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (បាក់ឌុបអន្តរជាតិ) របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ក្នុងស្រុក ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាតិ។
អត្ថន័យនៃជម្រើសកម្មវិធីសិក្សានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ កម្មវិធីអន្តរជាតិសុទ្ធ កម្មវិធីអន្តរជាតិសុទ្ធត្រូវបានបង្កើតឡើងដោយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ហើយផ្តល់នូវ គុណភាពអប់រំខ្ពស់ដែលត្រូវបានទទួលស្គាល់ទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិ។ ថ្នាក់កម្មវិធីសិក្សា អន្តរជាតិចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង២រសៀល ហើយចាប់ពីម៉ោង២ ដល់ម៉ោង៤ៈ១៥រសៀល សិស្សានុសិស្សអាចជ្រើសរើសយកមុខវិជ្ជាដូចជាភាសា តន្ត្រី មុខវិជ្ជាសិល្បៈផ្សេងៗ ឬ មុខវិជ្ជា ឌីស្សាញ។ សិស្សានុសិសដែលសិក្សាកម្មវិធីអន្តរជាតិសុទ្ធ ក៏ធ្វើការជ្រើសរើសចូលរៀនមុខវិជ្ជាវិទ្យា ល័យកម្រិតខ្ពស់ (Advanced Placement Classes) ផងដែរ លើសពីនេះទៅទៀត ពួកគេក៏មានពេលវេលា ដើម្បីចូលរួមក្លិបសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនផងដែរ។ នៅពេលបញ្ចប់ការសិក្សាថ្នាក់ ទី១២ សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (បាក់ឌុបអន្តរជាតិ) ដែលចេញដោយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៏ ដែលសញ្ញាបត្រនេះអាចយកទៅបញ្ជាក់សម មូលមានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងស្រុកផងដែរ។ កម្មវិធីអន្តរជាតិសុទ្ធ ជាមួយនឹងមុខវិជ្ជាភាសា និងវប្បធម៌ខ្មែរ កម្មវិធីអន្តរជាតិសុទ្ធ ជាមួយនឹងមុខវិជ្ជាភាសា និងវប្បធម៌ខ្មែរ ក៏ជាកម្មវិធីអន្តរជាតិផងដែរ ប៉ុន្តែក្រៅ ពីមុខវិជ្ជាដូចជាភាសា តន្ត្រី មុខវិជ្ជាសិល្បៈផ្សេងៗ ឬ មុខវិជ្ជា ឌីស្សាញ សិស្សានុសិស្សអាចជ្រើសរើស យកមុខវិជ្ជាភាសា និងវប្បធម៌ខ្មែរ (Khmer Language and Culture/KLC) ដែលជំរុញឲ្យសិស្សានុសិស្ស ថែរក្សា និងអភិរក្សភាសា និងវប្បធម៌ខ្មែរ ក៏ដូចជាអត្តសញ្ញាណជាតិផងដែរ។ សិស្សានុសិស្សនឹងមាន ពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាមុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់ (AP) និងចូលរួមក្លិបសិក្សា ព្រមទាំង សកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀត។ កម្មវិធីសិក្សាជាតិ ដើម្បីចូលរៀនក្នុងកម្មវិធីសិក្សាជាតិ សិស្សានុសិស្សត្រូវចុះឈ្មោះចូលរៀនកម្មវិធីសិក្សាអន្តរជាតិ។ សិស្សានុសិស្សដែលជ្រើសរើសជម្រើសកម្មវិធីអន្តរជាតិផង និងកម្មវិធីជាតិផងគឺត្រូវសិក្សាកម្មវិធី អន្តរជាតិចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២រសៀល ហើយបន្តសិក្សាកម្មវិធីជាតិពីម៉ោង២ រហូតដល់ ម៉ោង៥ល្ងាច។ កម្មវិធីជាតិអនុវត្តតាមកម្មវិធីអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការ ទទួលស្គាល់ជាផ្លូវការពីក្រសួងផងដែរ។ ដោយសារបញ្ហពេលវេលា សិស្សដែលសិក្សាកម្មវិធីជាតិ ផង និងអន្តរជាតិផង មិនអាចមានពេលសិក្សាមុខវិជ្ជាដូចជាភាសា តន្ត្រី មុខវិជ្ជាសិល្បៈផ្សេងៗ ឬ មុខវិជ្ជា ឌីស្សាញ និងចូលរួមក្លិបសិក្សា ព្រមទាំង សកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀតបានទេ។ ម្យ៉ាងវិញទៀតដោយសារបន្ទុកនៃការសិក្សាមានច្រើន សិស្សានុសិស្សមានការលំបាកក្នុងការសិក្សា មុខវិជ្ជាវិទ្យាល័យកម្រិតខ្ពស់ (AP Courses). |