ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាល ដាលនៃ មេរោគ កូវីដ១៩។ ចំពោះមុខបញ្ហានេះ ដើម្បីកាត់បន្ថយកង្វល់របស់មាតា បិតាសិស្ស សាលា CIA FIRST យើង នៅតែបន្តបានការបង្រៀនសិស្សានុសិស្សពីចម្ងាយ (E-Learning) តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ។ សូមជម្រាបជូនថាសាលាបានបំពាក់ប្រព័ន្ធបង្រៀនពីចម្ងាយ (E-Learning) បែបនេះ តាំងពីឆ្នាំ ២០១៥ ដែលមានគុណភាពទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយស្ថាប័ន WASC (Western Association of Schools and Colleges។ ពិតមែនហើយ ការប្តូរមកសិក្សាតាមអនឡាញនៅផ្ទះរៀងៗខ្លួន ជាលើកទី១បែបនេះ អាចធ្វើឱ្យ មាតា បិតា និងសិស្សានុសិស្សមានការយល់ឃើញផ្សេងៗគ្នា ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ នេះជាការ ខិតខំប្រឹងប្រែងរបស់សាលា ដើម្បីធានានិរន្តរភាពនៃការសិក្សាក្នុងឆ្នាំ សិក្សា ២០១៩-២០២០ ក៏ដូចជា ការឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពី ការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដោយគ្រឹះស្ថានសិក្សា ឯកជនគ្រប់កម្រិត ហើយក្រសួងក៏បានណែ នាំ និងលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជម្រុញ និងត្រួតពិនិត្យឱ្យ កូនចៅធ្វើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក តាមប្រតិទិនដែលគ្រឹះស្ថាន សិក្សាបានកំណត់ និងត្រូវជម្រុញការធ្វើស្វ័យសិក្សានៅតាមផ្ទះ ដើម្បីកុំឱ្យកូនទៅកន្លែងមួយចំនួនដែល ប្រឈម នឹងការឆ្លងខ្ពស់។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតានិងសិស្សានុសិស្សទាំងអស់ដែលបានសហការ និងយោគយល់ចំពោះស្ថានភាពលំបាកដែលយើង កំពុងតែជួបប្រទះនេះ ព្រម ទាំងសូមរក្សាអនាម័យខ្ពស់និងស្ថិតនៅផ្ទះដើម្បីប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ CIA FIRST International School Continues to Offer Education via Online Platforms in the face of Covid-19Cambodia, as well as other countries, is facing a Covid-19 outbreak. Since March 16, 2020 CIA FIRST fully transitioned to online learning in order to continue student learning without interruption. CIA FIRST International School has been equipped with online learning facilities recognised by WASC (Western Association of Schools and Colleges) since 2015. Such a dramatic turn of events understandably leads to conflicting views from parents and students. CIA FIRST has worked tirelessly to ensure every CIA FIRST student’s education continues during the school year 2019-2020 and at the same time, remains in alignment with the MoEYS’s call for private institutions of education, of all levels, to embrace online learning as instructed in a statement issued and signed today by HE Dr. Hang Choun Naron. The MoEYS recommends and encourages parents to support their kids’ online learning by following the schedule set by individual schools, ensuring that children remain at home instead of congregating in public places with high risk of infection. The school management team would like to express sincere appreciation to all parents and students who have cooperated well with the school and provided us kind understanding and support in the face of this challenge. Please continue to stay at home to fight Covid-19 with the Royal Government of Cambodia. Phnom Penh, April 13 2020
1 Comment
|