[English below]
សេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្ដូរនីតិវិធីផ្ញើវិក្កយបត្រទូទាត់ថ្លៃសិក្សា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសេចក្ដីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់ មាតាបិតា អ្នកអាណាព្យាបាលសិស្សឱ្យបានជ្រាបថា៖ សាលាបានធ្វើការផ្លាស់ប្ដូរនីតិវិធីនៃការផ្ញើវិក្កយ បត្រដើម្បីទូទាត់ថ្លៃសិក្សាដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ភាពងាយស្រួល និងមេត្រីភាពបរិស្ថាន។ នៅដំណាច់ខែនេះ ជំនួសឱ្យការផ្ញើវិក្កយបត្រជាទម្រង់ឯកសារបោះពុម្ព(hardcopy) សាលានឹងផ្ញើ វិក្កយបត្រក្នុងទម្រង់អេឡិចត្រូនិកតាមរយៈសារក្នុងទូរស័ព្ទដៃដែលមានសុវត្ថិភាពខ្ពស់ និងមានភាព ងាយស្រួល។ មូលហេតុនៃការផ្លាស់ប្ដូរនីតិវិធីនេះគឺដើម្បីចូលរួមបង្ការការឆ្លងនៃជំងឺកូវីដ១៩ និងចូលរួមចំណែក កាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថាន។ សម្រាប់លោក លោកស្រី ដែលជ្រើសរើសយកជម្រើស បង់ថ្លៃសិក្សាប្រចាំខែ សូមមេត្តាពិនិត្យ មើលសារដែលសាលានឹងផ្ញើជូននៅចន្លោះពីថ្ងៃទី២៧ ទៅថ្ងៃទី៣១នៃខែនីមួយៗ។ កាលបរិច្ឆេទផុត កំណត់ នៃការបង់ថ្លៃសិក្សាប្រចាំខែ គឺនៅថ្ងៃទី៧ នៃខែបន្ទាប់។ សាលានឹងធ្វើការផាកពិន័យពី២៥ ទៅ៥០ដុល្លារ សម្រាប់ការបង់ថ្លៃសិក្សាក្រោយថ្ងៃផុតកំណត់។ សម្រាប់លោក លោកស្រី ដែលជ្រើសរើសយកជម្រើស បង់ថ្លៃសិក្សាប្រចាំឆមាស សូមមេត្តាពិនិត្យ មើលសារដែលសាលានឹងផ្ញើជូននៅចន្លោះពីថ្ងៃទី២៧ ទៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ កាលបរិច្ឆេទ ផុតកំណត់ នៃការបង់ថ្លៃសិក្សាប្រចាំខែ គឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ សាលានឹងធ្វើការផាកពិន័យ ពី២៥ ទៅ៥០ដុល្លារ សម្រាប់ការបង់ថ្លៃសាលាក្រោយថ្ងៃផុតកំណត់។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមសហការពី សំណាក់លោក លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស។ សម្រាប់ព័ត៌មានបន្ថែម សូម ទាក់ទងមកក្រុមការងារផ្នែកហិរញ្ញវត្ថុរបស់សាលាតាមរយៈទូរស័ព្ទលេខ 012 246 757 (ប្រព័ន្ធCellcard) ឬ 015 246 757 (ប្រព័ន្ធSmart និងTelegram) ។ សូមអរគុណ! Dear Valued Parents, CIA FIRST International School would like to inform you about changes in the process of receiving invoices. Kindly be notified of this new, more efficient and environmentally friendly procedure of notification. As of the end of this month, the delivery of hard copy invoices to the students will be replaced with a digital E-Invoicing system. All parents will receive an SMS, containing a link to the digital E-Invoice in PDF format. This is a safe, encrypted message, which shall not be shared with outside parties and allows you to safely and conveniently view your invoice at a time best suited to you. The decision for making this change to the process was made due to Covid-19 related social distancing procedures and furthermore, this trusted technology does not strain our natural resources as we avoid printing completely. For parents paying monthly student fees, kindly be advised to check the SMS notification from CIA FIRST that will be released around the 27th to 31st of every month. Payments are due on the 7th of every following month. CIA FIRST reserves the right to claim a penalty fee of $25 to $50 if the tuition fee is paid later than the 7th of every month. Parents who pay tuition fees at the end of every semester, please be informed that we will send your invoices via SMS between 27- 29 January, 2021. Payments are due on the 7th of February; any later payment will incur a penalty fee of $25 to $50. Thank you for your collaboration. Should you have any further questions, please do not hesitate to contact the finance department at 012 246 757 (Cellcard) or 015 246 757 (Smart, Telegram). Yours sincerely, CIA FIRST International School
2 Comments
|
AuthorArchivesCategories |