CIA FIRST becomes first International School in Cambodia to receive Certificate of Excellence
សាលាអន្តរជាតិ ស៊ី អាយ អេ ហឺ្វសត៍ បានក្លាយជាសាលាអន្តរជាតិដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រឧត្តមភាពក្នុងការបណ្តុះបណ្តាលទម្លាប់នៃការគិត
CIA FIRST has become the first school in Cambodia to receive the Institute for Habits of Mind (HoM) Certificate of Excellence. The Habits of Mind, founded by Bena Kallick and Art Costa, is a framework that is a foundational component to the curriculum of the ACS WASC accredited CIA FIRST and comes at a time of continued prosperity and recognition for the school.
|
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានក្លាយជាសាលារៀនដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែល ទទួលបានវិញ្ញាបនបត្រឧត្តមភាពក្នុងការបណ្តុះបណ្តាលទម្លាប់នៃការគិតពីវិទ្យាស្ថានទម្លាប់នៃការគិត (HoM)។ ទម្លាប់នៃការគិត ដែលបានបង្កើត ឡើង ដោយលោកស្រី Bena Kallick និង លោក Art Costa គឺជាសមាសភាគមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សារបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែល ទទួល ស្គាល់ដោយ ACS WASC ស្របពេលជាមួយ ភាពរីកចម្រើន និងការទទួលស្គាល់ជាបន្តបន្ទាប់ របស់ សាលា។
|
CIA FIRST first incorporated the HoM framework in 2015 and it has become a pinnacle feature of their 21st Century Learning approach. The awarding ceremony was attended by Henry Toi, a member of the Institute for Habits of Mind and founder of NurtureCraft, and educational consultancy based in Singapore.
|
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរួមបញ្ចូលទម្លាប់នៃការគិត ក្នុងឆ្នាំ២០១៥ ហើយវាបាន ក្លាយជាលក្ខណពិសេសនៃវិធីសាស្រ្តរៀនបែបសតវត្សរ៍ទី២១។ ពិធីប្រគល់វិញ្ញាបនបត្រ បានចូលរួម ដោយលោក Henry Toi ដែលជាសមាជិកម្នាក់របស់វិទ្យាស្ថានទម្លាប់នៃការគិត (HoM) និងជាស្ថាបនិកវិទ្យាស្ថាន NurthureCraft និង ទីប្រឹក្សាអប់រំដែលមានទីតាំងនៅប្រទេសសិង្ហបុរី។
|
Philip G. Muscott M.A. Head of Curriculum and ACS WASC Focus on Learning Coordinator, said at the event “This certification is both a huge achievement and honour for CIA FIRST. Living in the current information age, where it is uncertain what jobs will be needed in the future, the HoM are arguably the most important thing which a school should focus its curriculum on.”
CIA FIRST continues to go from strength to strength, opening a new custom-built High School only a few hundred metres down the road in 2020 as well as a new CIA PP International School Campus, currently located in BKK1. |
លោក Philip G. Muscott ជាប្រធានកម្មវិធីសិក្សា និង អ្នកសម្របសម្រួល ACS WASC Focus on Learning មានប្រសាសន៍នៅពេលប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រថា វិញ្ញាបនបត្រមួយនេះ គឺពិតជា សមិទ្ធិផល និងកិត្តិយសដ៏ធំធេងសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ ការរស់នៅក្នុង យុគ្គសម័យ ព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន យើងមិនដឹងទេថាតើ ការងារមួយណា ដែលគេត្រូវការចាំបាច់ នាពេលអនាគត ហើយទម្លាប់នៃការគិត(HoM) គឺជាអ្វីដែលសំខាន់បំផុតដែលសាលា គួរផ្តោតលើក្នុង កម្មវិធីសិក្សារបស់ខ្លួន។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តភាពរឹងមាំកាន់តែខ្លាំងទ្បើង ដោយបានបើកវិទ្យាល័យ ថ្មីដែលសាងសង់ស្របតាមតម្រូវការ មានចម្ងាយប្រហែលពីរបីរយម៉ែត្រនៅតាមបណ្តោយផ្លូវឌូងងៀប ក្នុងឆ្នាំ ២០២០ ហើយ បច្ចុប្បន្នយេីងក៏មានសាខាមួយទៀតគឹសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី ដែលមានទីតាំងនៅ សង្កាត់បឹងកេងកងទី១។ |