What is SchoolBase?
SchoolBase is a Student Information System or SIS which is at the heart of a school’s operations. It contains all of the information relating to students and their parents, such as important contact numbers, teacher feedback, academic performance and school news & information. How does it benefit parents? The new system will enable the school to communicate more clearly with students and parents regarding all aspects of the students’ education. Parents will be able to receive timely information about their child such as academic performance and school information through an App at any time. When can parents access SchoolBase? Parents will be able to set up their access in early December (Specific dates will be sent via SMS) by visiting the IT team in a computer lab on campus at the beginning or end of the school day. The process will take a maximum of 5 minutes and parents can choose to use a phone number or an email address to login into the system. How do parents access SchoolBase? Parents will access SchoolBase via the mobile application which is available in the Google Play Store or the Apple App Store. They will have a username (either a phone number or an email address) and a password to access their child’s information What can parents see in SchoolBase? Parents will have access to their child (or children’s) academic performance in one central location. The school will also start to send important information to parents through the app as well. |
តើ SchoolBase គឺជាអ្វី?
SchoolBase គឺជាប្រព័ន្ធព័ត៌មានសិស្សឬ SIS ដែលជាបេះដូងនៃប្រតិបត្តិការរបស់សាលា។ វាផ្ទុកនូវព័ត៌មានទាំងអស់ដែលទាក់ទងទៅនឹងសិស្ស និង មាតាបិតារបស់ពួកគេ ដូចជាលេខទូរស័ព្ទទំនាក់ទំនង មតិពីលោកគ្រូអ្នកគ្រូ ការអនុវត្តន៍ការសិក្សា និងព័ត៌មានរបស់សាលារៀន ព្រមទាំងដំណឹងផ្សេងៗ។ តើវាផ្តល់ប្រយោជន៍ដល់មាតាបិតាយ៉ាងដូចម្តេចខ្លះ? ប្រព័ន្ធថ្មីនេះនឹងអាចឱ្យសាលារៀនធ្វើការប្រាស្រ័យទាក់ទងកាន់តែច្បាស់ជាមួយសិស្ស និង មាតាបិតាពាក់ព័ន្ធនឹងរាល់ទិដ្ឋភាពទាំងអស់នៃការអប់រំរបស់សិស្ស។ មាតាបិតានឹងអាចទទួលបានព័ត៌មានទាន់ពេលវេលាអំពីកូនរបស់ពួកគេដូចជាការអនុវត្តន៍ការសិក្សា និងព័ត៌មានរបស់សាលារៀនតាមរយៈកម្មវិធីទូរស័ព្ទបានគ្រប់ពេលវេលា។ តើមាតាបិតាសិស្សអាចចូលប្រើកម្មវិធី SchoolBase បាននៅពេលណា? មាតាបិតាសិស្សនឹងអាចរៀបចំកំណត់ដំណើរការរបស់ពួកគេនៅដើមខែធ្នូ (កាលបរិច្ឆេទជាក់លាក់នឹងត្រូវបានផ្ញើតាមសារជាអក្សរ) តាមរយៈការមកជួបក្រុមការងារ IT នៅក្នុងបន្ទប់ កុំព្យូទ័រមួយនៅក្នុងបរិវេណសាលា នៅដើម ឬ ចុងនៃថ្ងៃសិក្សា។ ដំណើរការនេះនឹងចំណាយពេលជាអតិបរមា 5 នាទី ហើយមាតាបិតាអាចជ្រើសរើសប្រើលេខទូរស័ព្ទ ឬអ៊ីម៉ែលដើម្បីចូលទៅក្នុងប្រព័ន្ធ។ តើមាតាបិតាសិស្សអាចចូលប្រើ SchoolBase យ៉ាងដូចម្តេច? មាតាបិតាសិស្សនឹងចូលទៅកាន់ SchoolBase តាមរយៈកម្មវិធីទូរស័ព្ទដែលមាននៅលើ Google Play Store ឬ Apple App Store ។ ពួកគាត់នឹងមានឈ្មោះអ្នកប្រើ (លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល) និងលេខកូដសម្ងាត់ដើម្បីអាចចូលប្រើទៅកាន់ព័ត៌មានរបស់កូនៗរបស់គាត់។ តើមាតាបិតាអាចមើលឃើញអ្វីខ្លះនៅក្នុង SchoolBase? មាតាបិតាសិស្សនឹងអាចចូលមើលពីព័ត៌មានស្តីពីការសិក្សារបស់កូន ៗ របស់ពួកគេនៅក្នុងទីតាំងកណ្តាលមួយ។ សាលាក៏នឹងចាប់ផ្តើមផ្ញើព័ត៌មានសំខាន់ៗទៅឪពុកម្តាយតាមរយៈកម្មវិធីនេះផងដែរ។ |